បុរសម្នាក់ ជិះម៉ូតូក្នុងល្បឿនលឿន រួចជ្រុលចង្កូតទៅបុកបង្គោលភ្លេីងបំភ្លឺផ្លូវ បណ្ដាលឱ្យ.ដួល.ស្លា.ប់ ក្បែរបង្គោលភ្លេីង រីឯម៉ូតូខ្ទាតចូល
គេហទំព័រ VANNA 05 (www.vanna05post.com) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

បុរសម្នាក់ ជិះម៉ូតូក្នុងល្បឿនលឿន រួចជ្រុលចង្កូតទៅបុកបង្គោលភ្លេីងបំភ្លឺផ្លូវ បណ្ដាលឱ្យ.ដួល.ស្លា.ប់ ក្បែរបង្គោលភ្លេីង រីឯម៉ូតូខ្ទាតចូល

ភ្នំពេញ ៖ កាលពី យប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមមហាវិថីសម្ដេចតេជោ (ផ្លូវ៦០ម៉ែត្រ) ស្ថិតក្នុងសង្កាត់ជេីងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ 
 សពបុរសរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។ មុនកេីតហេតុគេឃើញបុរសរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1CL-1909 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ៦០ម៉ែត្រពីត្បូងទៅជេីងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតមកឆ្វេងដៃទៅបុកបង្គោលភ្លេីងបំភ្លឺផ្លូវពេញទំហឹង បណ្ដាលឱ្យអ្នកបើកម៉ូតូនោះបោកក្បាលស្លាប់ក្បែរបង្គោលភ្លេីងយ៉ាងអាណោចអាធ័ម ។ ដោយឡែកម៉ូតូបានខ្ទាតចេញពីជនរងគ្រោះប្រហែល២០ម៉ែត្រចូលក្នុងព្រៃរងការខូចខាតយ៉ាងដំណំ។ 





ប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកពិនិត្យ និងសហការជាមួយសមត្ថកិច្ចជំនាញធ្វេីការវាស់វែងយកម៉ូតូទៅរក្សាទុករង់ចាំប្រគល់ឲ្យសាច់ញាតិនាពេលក្រោយ ។ ដោយឡែកសពជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា ដេីម្បីស្រាវជ្រាវរកសាច់ញាតិបន្តយកសពទៅធ្វេីបុណ្យតាមប្រពៃណី ៕

Previous Post Next Post