ហាងកែសម្ជស្ស សាឡន និងខូស្មិកទិកមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះទាំងព្រឹក បណ្តាលអោយខូចសម្ភារ:អស់មួយចំនួនធំ
គេហទំព័រ VANNA 05 (www.vanna05post.com) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ហាងកែសម្ជស្ស សាឡន និងខូស្មិកទិកមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះទាំងព្រឹក បណ្តាលអោយខូចសម្ភារ:អស់មួយចំនួនធំ

ភ្នំពេញ÷ នៅវេលាម៉ោង​ប្រមាណជា០៨:៣០នាទីព្រឹកថ្ងៃពុធ ៣កេីត ខែកត្តិក​ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែវិចិ្ឆកា​ ឆ្នាំ២០២២ មានករណីអគ្គិភ័យឆាបឆេះហាងកែសម្ជស្ស សាឡន និងខូស្មិកទិកមួយកន្លែង នៅចំណុចផ្ទះលេខ១១៧ ភូមិតាង៉ូវ សង្កាត់និរោធ​ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បណ្តាលអោយរងការខូចខាតសម្ភារ:ក្នុងហាងអស់ជាច្រើន ។ 



ប្រភពពីកន្លែងកើតហេតុ បានអោយដឹងថា ដើមហេតុដែលបណ្តាលអោយមានអគ្គិភ័យឆាបឆេះនេះ​ គឺបណ្តាលមកពីការ​ បញ្ចូលកង់អាគុយ​ ផ្ទុះលេីអាកុល​បង្ករជាអគ្គិភ័យ​ ហើយធ្វើឲ្យខូចខាតឆេះសម្ភារៈកែសម្ផស្សក្នុងបន្ទប់​ ទំហំ​ ៤ម៉ែត្រ​ x ១៤ម៉ែត្រ​ អស់មួយចំនួន​ធំ នឹងពុំបណ្តាលឲ្យឆាបឆេះរាលដាលដល់អ្នកក្បែរខាងឡេីយ។  




ក្រោយពីទទួលបានសេក្តីរាយការណ៍ពីប្រជាពលរដ្ឋ ក៏ដូចជាសមត្ថកិច្ចមូលដ្ឋាន កំលាំងអន្តរាគមន៍បង្ការ ពន្លត់អគ្គិភ័យបានចេញជួយពន្លត់ភ្លាមៗ និងបានបាញ់ទឹកពន្លត់បានទាំងស្រុង នៅវេលាម៉ោង​ ៩និង០០នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល ដោយបានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន​ ០២គ្រឿង ប្រេីប្រាស់ទឹកអស់ ០១ឡាន ស្មើរនឹង ០៤ម៉ែត្រគូប, រថយន្តជំនួយមកពីរថយន្តសាលាខណ្ឌ​ ចំនួន ០១គ្រឿង ពុំបានប្រើប្រាស់ទឹក​


និងរថយន្តរបស់បុរី​ ប៉េង​ ហួត​ បឹងស្នោ ចំនួន​ ០២គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ០១ឡាន​ ស្មេីរនឹង​ ១០ម៉ែត្រគូប​ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីការិយាល័យបង្ការពន្លត់ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ ។

Previous Post Next Post