ភ្នំពេញ÷ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តស៊េរីទំនើប ford ranger និងម៉ូតូឌ្រីមសង់មួយគ្រឿង បណ្ដាលឱ្យរងការខូចខាត បន្តិចបន្តួចតែម្ចាស់រថយន្ត ford ranger ព្យាយាមបើករត់មិនព្រមធ្វើការដោះស្រាយ។
ហេតុការណ៍នេះកើតឡើងនៅវេលាយប់ម៉ៅង០១:៣៥នាទីរំលងអធ្រាតឈានចូលថ្ងៃទី៧ ខែកក្កដាឆ្នាំ២០២៣។
ស្ថិតនៅចំណុចក្បែរវិមានឯករាជ្យ។
ប្រភពព័ត៌មានពីម្ចាស់ម៉ូតូបានឲ្យដឹងថា មុនពេលកើតហេតុគាត់បានដឹកម្ហូបអាហារឲ្យភ្ញៀវ ក៏ប៉ះជាមួយរថយន្ត ford ranger ពណ៌សពាក់ស្លាកលេខស្វាយរៀង2B-3222 បណ្ដាលឱ្យជនរងគ្រោះដួល រួចរថយន្តបង្កមិនព្រមឈប់ បែរព្យាយាមបើករត់គេចតាំងពីចំណុចវិមានឯករាជ្យរហូតដល់បុរីឈូកវ៉ា ២ ទើបរូបគាត់ជាជនរងគ្រោះឃាត់បាន ពេលនោះអ្នកបើកបរនិងអ្នករួមដំណើរម្នាក់ទៀត បានចុះពីលើរថយន្តយកដែកនិងខ្សែក្រវ៉ាត់ដេញព្រួតវាយរូបគាត់បណ្ដាលឱ្យរងរបួសតិចតួច បង្កការភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋនៅក្បែរនោះ និងសមត្ថកិច្ចមូលដ្ឋាន នាំយកទៅប៉ុស្តិ៍ដើម្បីធ្វើការដោះស្រាយ៕