ចាប់ខ្លួនអនុប្រធានមន្ទីរប្រឆាំងគ្រឿងញៀន និងបក្ខពួកចំនួន ៤នាក់
គេហទំព័រ VANNA 05 (www.vanna05post.com) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ចាប់ខ្លួនអនុប្រធានមន្ទីរប្រឆាំងគ្រឿងញៀន និងបក្ខពួកចំនួន ៤នាក់




ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាល ជាតិបានឲ្យដឹងថា ឧត្តមសេនីយ៍ទោ វ៉ាន់ កុសល អនុប្រធានមន្ទីរប្រឆាំងគ្រឿងញៀន នឹងមនុស្សចំនួន ៤នាក់ផ្សេងទៀត ត្រូវបានឃាត់ខ្លួនហើយត្រូវបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីច្បាប់។


ទាក់ទងករណីនេះ លោកប្លង់ សុផល អ្នកនាំពាក្យ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា នេះថា “សណុំ រឿងទើប តែទទួលបាន  តំណាងអយ្យការកំពុង តែប្រើប្រាស់នីតិវិធីដើម្បីចាត់លើរឿងនេះ”។


បេីតាមប្រភពបានអោយដឹងថា ព័ត៌មានជាបឋម លោកឧត្តមសេនីយ៍ទោ វ៉ាន់ កុសល អនុប្រធានមន្ទីរប្រឆាំងគ្រឿងញៀន នឹងមនុស្សចំនួន ៤នាក់ផ្សេងទៀត ពាក់ព័ន្ធករណីបទប្រេីល្បិចកំហែងយកប្រាក់៣ម៉ឺនដុល្លារ ពីជនជាតិចិនដោយមានផែនការ.៕







Previous Post Next Post