កំពង់ស្ពឺ៖ កាលពីថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ដោយបានការដឹកនាំ
អង្អុលបង្ហាញពីលោកស្នងការ និងមានការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញា។ កម្លាំងនគរបាលនគរបាលខេត្តកំពង់ស្ពឺ បានស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ ដែលសម្លាប់ជនរងគ្រោះប្លន់យកម៉ូតូបានហើយ។ ដូចមានរបាយការណ៍ដូចខាងក្រោម:
កាលពីថ្ងៃទី១៤.១១.២០២៣វេលាម៉ោង
០៧និង ៤០នាទី មានប្រជពលរដ្ឋ បានប្រទះ
ឃើញសាកសពដេកថ្កាប់មុខ នៅក្នុងទឹកថ្លុក
ខាងជើងរោងម៉ាសឿនកិនស្រូវអប្សរា រ៉ាយ ភូមិ
ស្រះកៃវ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។សពជនរងគ្រោះឈ្មោះណយ ចាន់ណៃភេទប្រុសអាយុ២២ឆ្នាំ មុខរបរ កម្មកររោងចក្រ លំ នៅភូមិរំលេច សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ។ តាមការពិនិត្យ របស់នគរបាលការិ.បច្ចេកទេសវិទ្យាសាស្រ្ត សពជនរងគ្រោះមានស្លាកស្នាមអា កពីមុខជិតដាច់ ស្មាមចាក់គល់ក១កាំបិត -ឆ្អឹងជំនីរធ្វេង៥កាំបិត-កំភួនដៃឆ្វេង១កាំបិត-ខ្នងដៃឆ្វេង១
កាំបិត។
-បន្សល់កន្លែងកើតហេតុ:កាំបិតចុងស្រួចដង
ជ័រពណ៌ខ្មៅ ស្រាបៀកម្ពុជា៦កំប៉ុង ។
-តាមការបភ្លឺពីម្តាយជនរងគ្រោះ មានបាត់ម៉ូតូ
HONDA C125ស៊េរី២០២៣ពណ៌ខ្មៅ។
សន្និដ្ឋាន:ជាករណីឃាតកម្មគិតទុកជាមុន (សម្លាប់យកម៉ូតូ)
ជនសង្ស័យស្គាល់គ្នានឹងជនរងគ្រោះ។
-ក្រោយពីកំណត់ជនសង្ស័យ បានកម្លាំងការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយ នគរបាលក្រងឧដុង្គម៉ែជ័យ ដេញតាមបង្រ្កាបជនសង្ស័យដល់ភ្នំពេញហើយជនសង្ស័យបាន ជិះរថយន្តឈ្នួល ក្នុងគោលបំណងគេចទៅខេត្តពោធិសាត់
មកដល់ចំនុចស្ពានព្រែកក្តាម ផ្លូវជាតិលេខ៥ បានសហការជាមួយនគរបាលស្រុកពញាឮ ក៏ឈានដល់ការឃាត់ខ្លួនជនសង្ស៏យបាន
មានឈ្មោះ ពេជ្រ រ៉ាវី ភេទប្រុស អាយុ២០ ឆ្នាំ នៅភូមិត្រពាំងពុទ្រា ឃុំទំនប់ធំ ស្រុកពញាឭ ខេត្តកណ្តាល មានមុខរបរ កម្មកររោងចក្រ។ ជនសង្ស័យបានសារភាពថា ពិតជាបានចាក់និងអា ក សម្លា..ប់ជនរងគ្រោះយកម៉ូតូ ដើម្បីលក់យកលុយទៅដណ្តឹងប្រពន្ធ នៅខេត្តតាកែវ។
រីឯម៉ូតូជនរងគ្រោះ យកទៅលក់នៅភ្នំពេញ តែ
ពុំមានអ្នកទិញ បានទុកចោលនៅផ្សារនាគមាស។ បានបន្តរកឃើញម៉ូតូ ជនរងគ្រោះ ដែលជនសង្ស័យយកទៅស៊ីគ្រឿង បូមមុខក្រោយ កុងទ័រ
ស៊ីម៉ាំង កាបាំង ហើយផ្លុងទុកចោលនៅផ្សារនាមមាស៕