ឃាត់មនុស្សប្រុសស្រីជិត៣០នាក់ ពាក់ព័ន្ធបង្ខាំងមនុស្សជំរិតទារប្រាក់ តាមបណ្ដោយផ្លូវបុរីអង្គរ ក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ
គេហទំព័រ VANNA 05 (www.vanna05post.com) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឃាត់មនុស្សប្រុសស្រីជិត៣០នាក់ ពាក់ព័ន្ធបង្ខាំងមនុស្សជំរិតទារប្រាក់ តាមបណ្ដោយផ្លូវបុរីអង្គរ ក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ




ភ្នំពេញ÷ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ តាមបណ្ដោយផ្លូវបុរីអង្គរ ក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានបញ្ជាក់ថា មនុស្សប្រុសស្រីជិត៣០នាក់  ឃាត់ខ្លួនបញ្ជូនទៅកាន់ស្នងនគរបាលរាជធានីភ្នំពេញ ទាំងកណ្ដាលរាត្រី ករណីបង្ខាំងមនុស្សជំរិតទារប្រាក់ នៅបុរីមួយកន្លែងក្នុងខណ្ឌឬស្សីកែវ។

សមត្ថកិច្ចប្រតិបត្តិការ ទីតាំងនេះជាក្រុមហ៊ុនអនឡាញ ដោយមានបុគ្គលិកបំរើការងារ ជាច្រើននាក់មានទាំងជនជាតិចិន នឹងជនជាតិខ្មែរ នៅពេលដែលបុគ្គលិកជាជនជាតិខ្មែរ ដាក់ពាក្យសុំឈប់ពីការងារ ថៅកែជាជនជាតិចិន មិនអោយឈប់ទេ ព្រមទាំងបង្ខាំងមនុស្សមិនអោយចេញក្រៅ នឹងបានតេទៅសាច់ញាតិជនរងគ្រោះនៅឯខេត្តស្វាយរៀង ដោយទារប្រាក់ក្នុងម្នាក់ៗចំនួន២៥០០ដុល្លាថែមទៀត ពេលសាច់ញាតិជនរងគ្រោះមកដល់ ក៏បានទៅដាក់ពាក្យបណ្ដឹង នៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ។


កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវសហការជាមួយ ការិយាល័យព្រហ្មទណ្ឌ័កំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយការិយាល័យជនអន្ដោប្រវេសន៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះឡោមពទ្ធ័ទីតាំងក្រុមហ៊ុននេះ ធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីជិត៣០នាក់ មានទាំងជនជាតិខ្មែរ នឹងជនជាតិចិន បញ្ជូនទៅកាន់ស្នងនគរបាលរាជធានីភ្នំពេញ ទាំងកណ្ដាលរាត្រី ដើម្បីធ្វើការសាកសួរចាត់ការតាមនិតិវិធីច្បាប់៕





Previous Post Next Post