លោក ជា ខេមា អភិបាលខណ្ឌដូនពេញ ចុះពិនិត្យអគារបាក់ស្រុតនៅសង្កាត់ផ្សារកណ្តាលទី២
គេហទំព័រ VANNA 05 (www.vanna05post.com) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោក ជា ខេមា អភិបាលខណ្ឌដូនពេញ ចុះពិនិត្យអគារបាក់ស្រុតនៅសង្កាត់ផ្សារកណ្តាលទី២

 


(ភ្នំពេញ)៖ នៅយប់ថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំថោះ បច្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង២២:៣០ នាទីយប់ លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញបានចុះពិនិត្យដល់ទីតាំងអគារស្នាក់នៅរួមមួយកន្លែងដែលបានបាក់ស្រុតបន្ទាប់ពីមានភ្លៀងលាយខ្យល់យ៉ាងខ្លាំងនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ ឆ្លៀតក្នុងឱកាសនេះ រដ្ឋបាលខណ្ឌដូនពេញសូមជម្រាបជូនថាចំពោះសំណង់អគារស្នាក់នៅរួមដែលមានសភាពចាស់ទ្រុឌទ្រោមនេះគឺស្ថិតនៅតាមបណ្តោយផ្លូវលេខ ១៤៨ ភូមមិ ៥ , ៦ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ ដែលត្រូវបានអាជ្ញាធរសង្កាត់-ខណ្ឌជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅទីតាំងនេះមេត្តាចាកចេញពីអគារដើម្បីការពារសុវត្ថិភាពឲ្យរួចផុតពីគ្រោះថ្នាក់ចៃដន្យផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុនេះរួចមកហើយនាពេលកន្លងមក។


សូមបញ្ជាក់ថា ចំពោះការបាក់ស្រុតអគារចាស់នេះមិនបណ្តាលឲ្យមានការប៉ះពាល់ដល់អាយុជីវិត ឬរងរបួសណាមួយដល់បងប្អូនប្រជាពលរដ្ឋនោះទេ ព្រោះដោយសារតែមិនមានអ្នកស្នាក់នៅក្នុងអគារនេះ៕






Previous Post Next Post