ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ
ស្តីពីការបង្ក្រាបមុខសញ្ញាប្រព្រឹត្តបទល្មើស៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃ) ចំនួន ០២ ករណី
-ដោយមានការចង្អុលណែនាំពី ឯកឧត្តម ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងការបញ្ជាដឹកនាំដោយលោក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៥ និង៣០ នាទី កម្លាំងការិយាល័យ សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃ) ចំនួន ០២ ករណី និងចាប់យកវត្ថុតាងម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាពចំនួន ០១ គ្រឿង បញ្ជូនមកដល់ការិយាល័យ ដើម្បីធ្វើការសាកសួរចាត់ការតាមនីតិវិធីមាន៖
ករណីទី១ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃម៉ាកវីវ៉ូ) ប្រព្រឹត្តនៅចំណុចមុខហាងកាត់សក់យីហោប៉ែតកាត់សក់បុរសផ្ទះលេខ៥១០ តាមបណ្តោយផ្លូវលេខ៣៧១ ក្រុម២ ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ០៤ និង ៣០ នាទី ។
ជនរងគ្រោះ (មិនដាក់ពាក្យបណ្តឹង)
-មិនស្គាល់អត្តសញ្ញាណ ភេទ ប្រុស ជនជាតិ ខ្មែរ
ករណីទី២ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃម៉ាកអុបប៉ូ) ប្រព្រឹត្តនៅចំណុចមុខមន្ទីរពេទ្យសរសុវុធ ផ្លូវវ៉េងស្រេង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេម៉ោង ០៥ និង ៣០ នាទី ។
ជនរងគ្រោះ (មិនដាក់ពាក្យបណ្តឹង)
-មិនស្គាល់អត្តសញ្ញាណ ភេទ ប្រុស ជនជាតិ ខ្មែរ
វត្ថុតាងចាប់យក
-ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ សលឿង សេរីឆ្នាំ២០២៤ លេខតួ ៣៦៩០២៣ លេខម៉ាស៊ីន៣៦៩២៥៥២ គ្មានផ្លាកលេខ ចំនួន ០១ គ្រឿង ។
ជនសង្ស័យ៖
១-ឈ្មោះ មុត មុន្នីជាតិ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ
២-ឈ្មោះ សេង ប៉ោទ្រី ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវមិនចាំលេខ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ
៣-ឈ្មោះ ម៉េង ស្រា ហៅ ម៉េង ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌដង្កោ រាជធានីភ្នំពេញ
-បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ។