ជនសង្ស័យឆក់កាបូបមិនបានសម្រេចបណ្ដាលឲ្យនារីម្នាក់ធ្លាក់ពីរម៉ករបួសធ្ងន់
គេហទំព័រ VANNA 05 (www.vanna05post.com) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ជនសង្ស័យឆក់កាបូបមិនបានសម្រេចបណ្ដាលឲ្យនារីម្នាក់ធ្លាក់ពីរម៉ករបួសធ្ងន់

ភ្នំពេញ ៖ ស្ត្រីម្នាក់ បានធ្លាក់ពីលើរុឺម៉កដឹកបន្លែ បែកក្បាលសន្លប់ស្ដូកស្ដឹង កាលពី យប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នៅត្រង់ចំណុចខាងជើងស្ពានអាកាសស្ទឹង តាមបណ្តោយផ្លូវព្រះមុនីរ៉េត(២១៧)ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ មុី រ៉ូ ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់បន្លែ ស្នាក់នៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក និងមានស្រុកកំណើតនៅឯខេត្តស្វាយរៀង។
មុនពេលកើតហេតុពួកគាត់បានទិញបន្លែពីផ្សារដើមគដឹកយកទៅលក់នៅផ្សារជម្ពូវ័ន ខណៈមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែលេចមុខជនសង្ស័យមួយក្រុមមានគ្នា៦នាក់ជិះម៉ូតូ៣គ្រឿង មិនចាំស្លាកលេខ បានមកពីក្រោយធ្វើសកម្មភាពឆក់យកកាបូបលុយដែលស្ត្រីរងគ្រោះស្ពាយចំហៀងខ្លួនអង្គុយលើរុឺម៉កបណ្ដាលឱ្យស្ត្រីរងគ្រោះធ្លាក់ពីលើរុឺម៉កបែកក្បាលសន្លប់ស្ដូកស្ដឹង។ ក្រោយពីឆក់មិនបានសម្រេចជនសង្ស័យទាំងអស់នោះបានជិះម៉ូតូទៅមុខគេចខ្លួនបាត់ស្រមោលអស់ទៅ។
ក្រោយពីកើតហេតុ ប្រជាពលរដ្ឋបានទាក់ទងហៅរថយន្តសាមុយមកដឹកជនរងគ្រោះទៅមន្ទីរពេទ្យដើម្បីសង្គ្រោះភ្លាមៗ ។ គួររំលឹកផងដែរថា ករណីឆក់នៅជិតស្ពានអាកាសស្ទឹងមានជ័យតែងតែកើតមានសឹងរាល់ថ្ងៃ ដោយប្រជាពរដ្ឋសំណូមពរដល់កម្លាំងសមត្ថកិច្ចមេត្តាជួយល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួនផង ដេីម្បីការពារភូមិ សង្កាត់ ខណ្ឌ មានសុវត្ថិភាព៕
Previous Post Next Post