ទីតាំងសណ្ឋាគារ (រ៉ូមែនប៊ូទិក) ក្នុងសង្គាត់ដេប៉ូ៣ សង្ស័យថាលួចបង្កប់នៅល្បែងស៊ីសងគ្រប់ប្រភេទ..
គេហទំព័រ VANNA 05 (www.vanna05post.com) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ទីតាំងសណ្ឋាគារ (រ៉ូមែនប៊ូទិក) ក្នុងសង្គាត់ដេប៉ូ៣ សង្ស័យថាលួចបង្កប់នៅល្បែងស៊ីសងគ្រប់ប្រភេទ..

ភ្នំពេញ÷អាជ្ញាធរពាក់ពន្ធ័ក្នុងខណ្ឌទួលគោក ជ្រាបឬនៅ ទីតាំងល្បែងសុីសងតាមអនឡាញគ្រប់ប្រភេទមួយកន្លែងបង្កប់ក្រោមសណ្ឋាគារ ((រ៉ូមែនប៊ូទិក)) កំពុងលួចលាក់បើកដំណើរការល្បែងសុីសង នៅបណ្ដោយផ្លូវ២២៥ កែងផ្លូវ១២២ ស្ថិតក្នុង សង្កាត់ដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ តើអាជ្ញាធរពាក់ព័ន្ធមានវិធានការក្នុងការដឹកនាំកម្លាំងចុះបង្ក្រាបដែរឬទេ!?
ប្រភពច្បាស់ការពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានប្រាប់អង្គភាពសារព័ត៌មានថាមានទីតាំងបង្កប់លេងល្បែងស៊ីសង់ភ្នាល់តាមអនឡាញមួយកន្លែង ស្ថិតបណ្ដោយផ្លូវ២២៥ កែងផ្លូវ១២២ ក្នុងសង្កាត់ដេប៉ូទី៣ ខណ្ឌទួលគោកជ្រកសណ្ឋាគារមួយកន្លែងដែលមានស្លាកយីហោ((រ៉ូមែនប៊ូទិក))ជាន់ក្រោម មានលួចលាក់បង្កប់ល្បែងសុីសងខុសច្បាប់ដែលរដ្ឋាភិបាលកំពុងតែមមាញឹកនិងការទប់ស្កាត់បែរជាអាជ្ញាធរពាក់ព័ន្ធក្នុងខណ្ឌទួលគោក ហាក់បីដូចជាព្រងើយកន្តើយមិនយកចិត្តទុកដាក់ក្នុងអនុវត្តតាមបម្រាមរបស់រដ្ឋាភិបាលទៅវិញ!!!
ក្រោយមកអង្គភាពយើងឃើញថា;មានការបើកលេងជាក់ស្ដែងពិតប្រាកដមែន ដូចប្រជាពលរដ្ឋរាយការណ៍ក៏បានធ្វើការផ្តិតរូបភាពខាងក្រៅដើម្បីផ្សព្វផ្សាយជូនដល់មន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានខណ្ឌទួលគោក គួរមានវិធានការចុះបង្ក្រាបផង។
ល្បែងស៊ីសងកំពុងតែដំណើរការក្នុងមូលដ្ឋានតើ អាជ្ញាធរមានចំណាត់ការបង្ក្រាបដែលឬទេ!? ឬក៏នៅតែបណ្ដែតបណ្ដោយឲ្យមានការបើកលេងដោយមិនខ្លាចញញើតនិងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យបិតល្បែងទាំងឡាយណាដែលគ្មានច្បាប់អនុញ្ញាតនិងខុសច្បាប់។
ពលរដ្ឋនៅក្នុងមូលដ្ឋានសង្ឃឹមថា៖លោកជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក និងលោកវរសេនីយ៍ឯក សុឹម ពិសិដ្ឋ អអធិការនគរបាលខណ្ឌទួលគោក ទើបមកកាន់តំណែងថ្មី ហ្នឹងយកចិត្តទុកដាក់ក្នុងការដឹកនាំកម្លាំងចុះស្រាវជ្រាវនិងពិនិត្យធ្វើការបង្ក្រាបទីតាំងមួយកន្លែងនេះបានទាន់ពេលវេលានិងគោរពទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ហ៊ុន សែន ដែលមិនអនុញ្ញាតឲ្យមានល្បែងស៊ីសងណាដែលខុសច្បាប់ក្នុងមូលដ្ឋាននៅឡើយទេ៕
Previous Post Next Post