ខេត្តកណ្តាល : បុរសម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីបើករថយន្តធ្លាក់ចូលទឹកស្រះ ចំណែក៣នាក់ទៀតត្រូវបានប្រជាពលរដ្ឋជួយសង្គ្រោះទាន់ពេល ហើយក៏នាំគ្នារត់គេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីយប់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅចំណុចភូមិកៅ ក្នុងឃុំបែកចាន ស្រុកអង្គស្នូល ខេត្តកណ្តាល។
សពជនរងគ្រោះខាងលើមានឈ្មោះ ស៊ុន រដ្ឋា ភេទប្រុស អាយុ៤១ឆ្នាំ មានស្រុកកំណើតនៅស្រុកបាភ្នំ ខេត្តព្រៃវែង បច្ចុប្បន្នរស់នៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង
ខេត្តរតនគិរី ។