ជំនន់ទឹកភ្លៀងលេចលង់លំនៅឋានប្រជាពលរដ្ឋចំនួន៥ភូមិ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀតនៅក្នុងស្រុកថ្ពង
គេហទំព័រ VANNA 05 (www.vanna05post.com) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ជំនន់ទឹកភ្លៀងលេចលង់លំនៅឋានប្រជាពលរដ្ឋចំនួន៥ភូមិ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀតនៅក្នុងស្រុកថ្ពង

ខេត្តកំពង់ស្ពឺ៖ លំនៅឋានប្រជាពលរដ្ឋចំនួន៥ភូមិ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀតនៅក្នុងស្រុកថ្ពងបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងធ្លាក់ជាបន្តបន្ទាប់រយៈពេល៣ថ្ងៃកន្លងមក។ នេះបើតាមការបញ្ជាក់ពីអាជ្ញាធរនិងសមត្ថកិច្ចខេត្តកំពង់ស្ពឺនៅព្រឹកថ្ងៃទី១២ខែមករាឆ្នាំ២០២៣។ អាជ្ញាធរបានឱ្យដឹងទៀតថាជំនន់ទឹកភ្លៀងបានជន់លិចភូមិចំនួន៥រួមមាន៖ ១.ភូមិក្រាំងចំបក់ ២.ភូមិតាអោង ៣.ភូមិកុមារមាស ៤.ភូមិទំនាប់ និង៥.ភូមិអង្គគំ ឃុំអមលាំង ស្រុកថ្ពងខេត្តកំពង់ស្ពឺ។
លោកអធិការនគរបាលស្រុកថ្ពងបានឱ្យដឹងថា ភូមិទាំង៥នេះមានតែភូមិក្រាំងចំបក់មួយទេដែលរងការប៉ះពាល់ធ្ងន់ធ្ងរព្រមទាំងលិចសាលាឃុំអមលាំងផងដែរ។
២.ភូមិតាអោង ៣.ភូមិកុមារមាស ៤.ភូមិទំនាប់ ៥.ភូមិអង្គគំ កំពុងរងការប៉ះពាល់ លិចផ្លូវចូលភូមិ ចូលសាលាឃុំ ចូលប៉ុស្តិ៍រដ្ឋបាល ចូលសាលារៀន ។ លោកបានបន្តទៀតថា ផ្លូវជាតិលេខ៤៤ត្រង់ចន្លោះគីឡូម៉ែត្រលេខ៨៨និង៨៩ បានជន់លិចហើយលោកបានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលស្រុកថ្ពងចុះជួយដល់បងប្អូននិងជម្លៀសចេញពីតំបន់លិចខ្លាំង ។មកទល់នឹងពេលនេះលោកអភិបាលស្រុកនិងជំនាញពាក់ព័ន្ឋបានជួយធ្វើអន្តរាគមន៍ដល់បងប្អូនប្រជាពលរដ្ឋនិងរកទីទួលខ្ពស់ដើម្បីការពារសុវត្តិភាពជូនពួកគាត់៕
Previous Post Next Post