ford ranger ហោះរំលងផ្លូវទៅបុករថយន្តកូរ៉េ ចតស្ងៀមមិនដឹងអី រងការខូចខាតទាំងសង្ខារ ធ្ងន់ធ្ងរទាំងសងខាង
គេហទំព័រ VANNA 05 (www.vanna05post.com) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ford ranger ហោះរំលងផ្លូវទៅបុករថយន្តកូរ៉េ ចតស្ងៀមមិនដឹងអី រងការខូចខាតទាំងសង្ខារ ធ្ងន់ធ្ងរទាំងសងខាង

ភ្នំពេញ÷ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តស៊េរីទំនើប ford ranger បើហោះរំលងផ្លូវទៅបុកនិងរថយន្ត កូរ៉េដឹកទំនិញបណ្ដាល ឱ្យរងការខូចខាតធ្ងន់ធ្ងរដូចគ្នា
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២២:០៥នាទីថ្ងៃទី២៧ខែមករាឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវវិមានឈ្នះឈ្នះសង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ.។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើកអត់រថយន្ត ford ranger ពណ៌សពាក់ស្លាកលេខ កម្ពុជា MC9.9899
ធ្វើដំណើរតាមបណ្ដោយផ្លូវ១០០៣ ពីរក្រសួងដែនដីឆ្ពោះទៅកាន់ផ្លូវវិមានឈ្នះឈ្នះ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនដូចហោះ ស្រាប់តែមកដល់ចំណុចកើតហេតុ រថយន្តបួងចង្កូតមិនទាន់ហោះឡើងឃឿនពុះចែកទ្រូងផ្លូវ និងបុកបង្គោលប៉ាណូ ដែរដាំនៅលើសួនច្បារ កណ្តាលទ្រូងផ្លូវ រួចរថយន្តក៏ជ្រុលទៅបុកនិងរថយន្តកូរ៉េមួយគ្រឿងទៀតកំពុងចតចោលបណ្ដាលឱ្យរថយន្ត
ford ranger ដាច់កង់ផ្នែកខាងមុខទាំងសង្ខារនិងផ្ទុះពោងសុវត្ថិភាព ភ្លាមនោះគេឃើញបុរសម្នាក់ដែលជាអ្នកបើកបររថយន្តបង្កបានចុះពីលើរថយន្តនិងនារីម្នាក់ទៀតដើរគិចចេញពីកន្លែងកើតហេតុបាត់តែម្តង.។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមិនបង្កឲ្យភាគីណារោងរបួសនោះទេ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំង។រួចរាយការណ៍ទៅកាន់ជំនាញចរាចរណ៍ក្រុងដើម្បីមកស្ទូចយករថយន្តទាំងពីរយកទៅរក្សាទុករង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕
Previous Post Next Post