ភ្នំពេញ÷ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តស៊េរីទំនើប Ford RANGER បើកមុខគៀររថយន្តតាកូម៉ា រួចម្ចាស់រថយន្ត ford ranger ចុះពីលើរថយន្តមកវាយកញ្ចក់រថយន្តតាកូម៉ាតែ មិនមានការខូចខាតនោះទេ។
ហេតុការណ៍នេះកើតឡើងការពារវេលាម៉ោង២២:១៥នាទីថ្ងៃទី៣០ខែមករាឆ្នាំ២០២៣។
នៅតាមបណ្ដោយផ្លូវ២៧១សង្កាត់ទឹកថ្លាខណ្ឌសែនសុខរាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីម្ចាស់រថយន្ត tacoma ពណ៌ទឹកប្រាក់ស្លាកលេខ ភ្នំពេញ 2AY-5747 បានឲ្យដឹងថាគាត់ធ្វើដំណើរតាមបណ្ដោយផ្លូវ ២៧១ពីរពេទ្យលោកសង្ឃឆ្ពោះទៅកាន់ស្តុប nokia ស្រាប់តែមានរថយន្តស៊េរីទំនើបម៉ាកFord RANGER ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ
2BT-8106 បើកបរដោយបុរសម្នាក់ បានបើកពីក្រោយរថយន្តគាត់រួចក៏វ៉ាខាងស្ដាំនិងគៀ រថយន្តគាត់បណ្ដាលឲ្យរងការខូចខាត ផ្នែកថ្ពាល់ខាងមុខបន្តិចបន្តួច ចំណែករថយន្តបង្ក ក៏រងការខូចខាតផ្នែកខាងក្រោយបន្តិចបន្តួចដូចគ្នា។
បន្ទាប់មកម្ចាស់រថយន្តនោះក៏ចុះពីលើរថយន្ត Ford RANGER មកវាយកញ្ចក់រថយន្ត និងជេរប្រមាថគាត់ពាក្យអសុរសជាច្រើន តែគាត់នឹងប្រពន្ធគាត់មិនតបៗអ្វីនោះឡើយ ដោយគិតថាម្ចាស់រថយន្តស្រវឹងស្រា។
បន្តិចក្រោយមកក៏មានអ្នកសារព័ត៌មានចុះទៅផ្តិតយកហេតុការណ៍នេះរួចជនដែលជិះរថយន្តស៊េរីទំនើបFord RANGER បន្តជេរប្រម៉ាតទៅលើអ្នកសារព័ត៌មាន នឹងរកបង្ករជាហិង្សារ បន្ថែមទៀត។
ក្រោយមកទើបសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ ក៏ជួយសម្របសម្រួលឲ្យភាគីទាំងសងខាងបញ្ចប់រឿង ទើបភាគីខាងម្ចាស់រថយន្តស៊េរីទំនើប Ford RANGER ព្រមសុំទោសទៅម្ចាស់រថយន្ត តាកូមា ជាការបញ្ចប់រឿងនៅនឹងកន្លែង.៕