ក្រុមញៀនល្បែងជល់មាន់ និងបាញ់អា ប៉ោង១៧នាក់ ត្រូវសមត្ថកិច្ចខេត្តកំពង់ចាមក្របួចជាប់
គេហទំព័រ VANNA 05 (www.vanna05post.com) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ក្រុមញៀនល្បែងជល់មាន់ និងបាញ់អា ប៉ោង១៧នាក់ ត្រូវសមត្ថកិច្ចខេត្តកំពង់ចាមក្របួចជាប់

 


ក្រុមញៀនល្បែងជល់មាន់ និងបាញ់អា ប៉ោង១៧នាក់ ត្រូវសមត្ថកិច្ចខេត្តកំពង់ចាមក្របួចជាប់

ការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២៣ វេលាម៉ោង០១និង៣០នាទីរសៀល  នៅចំណុចក្នុងចំការកៅស៊ូ ស្ថិតក្នុងភូមិអូរស្ងួត ឃុំអូរម្លូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។


នគរបាលខេត្តកំពង់ចាម បានប្រាប់អោយដឹងថាកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ និងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ និងអាប៉ោងភ្នាល់ដាក់ប្រាក់) ជាលទ្ធផលកម្លាំងសមត្ថកិច្ចបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន ១៧នាក់ និងដកហូតវត្ថុតាងមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ១៧នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដេីម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

Previous Post Next Post