ភ្នំពេញ÷រថយន្តលុចស៊ីសអិនអ៊ិច 200t មួយគ្រឿងបើកក្នុងល្បឿនលឿនឡើងឃឿនសួនច្បារពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរថយន្តរងការខូចខាតបែកកងទៅមុខលែងរួច ហេតុការណ៍នេះកើតឡើងនៅវេវាម៉ៅង០១:៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៣ខែកុម្ភៈឆ្នាំ២០២៣
ហេតុការនេះកើតឡើងនៅតាមបណ្ដោយ ផ្លូវសហព័ន្ធរុស្ស៊ីក្នុងសង្កត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានប្រុសស្រីមួយក្រុមបើករថយន្តលុចស៊ីសNX200Tពណ៌សមួយគ្រឿង
ក្នុងល្បឿនលឿនដូចហោះ ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទិសដៅ ពីលិចទៅកើតស្រាប់តែមកដល់ចំណុចកន្លែងកើតហេតុ រថយន្តបង្កបានឡើងឃឿនសួនច្បារពុះចែកទ្រូងផ្លូវបណ្ដាលឱ្យខូចខាត អស់ជាច្រើនផ្ទាំងចំណែករថយន្តនៅមិនទាន់អស់ល្បឿន ទៅមុខប្រហែលជា ៣០០ ម៉ែត្រទើបបែកកង់ បែកកាឡេទៅមុខលែងរួច
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះពុំបណ្ដាលឲ្យម្ចាស់រថយន្តរងរបួសនោះទេ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចទីតាំងរាយការណ៍ទៅកាន់ជំនាញចរាចរណ៍ដើម្បីមកស្ទូចយករថយន្តបង្កយកទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ។