ទីតាំងល្បែងស៊ីសងខុសច្បាប់ដ៏ធំ ក្បែស្ពានអាកាសផ្សារដីហុយ
គេហទំព័រ VANNA 05 (www.vanna05post.com) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ទីតាំងល្បែងស៊ីសងខុសច្បាប់ដ៏ធំ ក្បែស្ពានអាកាសផ្សារដីហុយ

 


ភ្នំពេញ÷ទីតាំងសណ្ធាគារ យីហោ ឈ្មោះ (មុីទ្បាន កុងគ័ន ) ក្បែរសណ្ឋាគារ ហ្គោ ដិន ផត នៅម្តុំ ជិតស្ពានអាកាស ផ្សាដីហុយ ផ្លូវ ណបព្រីត ក្នុងសង្កាត់ទឹកថ្លារ ខណ្ឌសែនសុខ រាជធានី ភ្នំពេញ ។ 

បច្ចុប្បន្ន កំពុងតែបេីកដំណេីរ ការដោយរលូនគ្មានខ្វល់ពីចំណាត់ការផ្លូវច្បាប់ របស់អាជ្ញាធរ ពាក់ព័ន្ធនៅទ្បេីយនោះទេ ។


សេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ បានបង្ហេីបថាមានការលួចលាក់បង្កប់បេីកល្បែងសុីសង លេងបៀរ ចាក់ភ្នាល់លុយរាប់ពាន់ដុល្លារ រីឯ អាជ្ញាធរ មូលដ្ឋាន ហាក់ព្រងេីយកន្តេីយ និង រក្សាភាពស្ងៀមស្ងាត់ថែមទៀតផង ។

សូមបញ្ជាក់ ទីតាំង ខុសច្បាប់ខាងលេី ដោយមិនគោរព ប្រសាសន៍របស់ថ្នាក់ដឹកនាំ ហ៊ានផ្គេីន និង បទបញ្ជារបស់សម្តេច តេជោ តែបែជាមន្ត្រីអាជ្ញាធរពាក់ព័ន្ធ ក្នុងមូលដ្ឋាន ហាក់ព្រងេីយកន្តេីយ គ្មានការទប់ស្កាត់ លេីល្បែងសុីសងទាំងនេះ ក្នុងមូលដ្ឋាន បណ្តែតបណ្តោយ អោយបេីកដំណេីរការ យ៉ាងអាណាធិបតេយ្យ លេីល្បែងស៊ីសង យីហោ ឈ្មោះ (មុីទ្បាន កុងគ័ន ) ក្បែរសណ្ឋាគារ ហ្គោ ដិន ផត នៅម្តុំ ជិតស្ពានអាកាស ផ្សាដីហុយ ផ្លូវ ណបព្រីត ក្នុងសង្កាត់ទឹកថ្លារ ខណ្ឌសែនសុខ រាជធានី ភ្នំពេញ ។


ពលរដ្ឋ ក៏ដូចជាមហាជន ស្មេីរដល់ លោក ម៉ៅ មានិត អភិបាល ខណ្ឌសែនសុខ និង លោក អធិការដ្ឋាននគរបាល ខណ្ឌសែនសុខសូមអស់លោក មេត្តាចុះពិនិត្យ ដល់ស្ថានភាព ជាក់ស្តែងផងទាន ។

គួររំលឹកផងដែរថាប្រសាសន៍ របស់ សម្តេច កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ បានចេញបទបញ្ជា យ៉ាងដាច់ណាត់ មួយឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវតែអនុវត្ត តាមបទបញ្ជា និង ចុះបិទទីតាំងលេីបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់អោយខានតែបាន ប្រសាសន៍ របស់ថ្នាក់ដឹកនាំ បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិនមានការទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួននោះទេ អាជ្ញាធរពាក់ពន្ធ័ទាំងនោះ និង ត្រូវប្រឈមបាត់បង់ អស់តំណែងជាក់ជាមិនខាន ។




ប្រជាពលរដ្ឋពលរដ្ឋ រស់នៅមូលដ្ឋាន សង្ឃឹមថា បទបញ្ជា របស់សម្ដេច នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹង មានប្រសិទ្ធភាព លេីមន្ត្រីក្រោមឱវាទ គោរព និង អនុវត្ថតាមបទបញ្ជា យ៉ាងមុឹងម៉ាត់របស់ថ្នាក់ដឹកនាំ និង មានវិធានការ ចុះបង្ក្រាបប្រកបដោយមានប្រសិទ្ធភាពខ្ពស់៕

Previous Post Next Post