នៅក្រុងសៀមរាបយើងហ្នឹង! អ្នកចិញ្ចឹមសត្វក្រពើគួរមានការប្រុងប្រយ័ត្ន
ថៅកែអាងក្រពើធ្លាក់ចូល អាងក្រពើ របស់ខ្លួន ត្រូវសត្វក្រពើ ហែកស៊ីបណ្ដាលឱ្យស្លាប់យ៉ាងអាណោចធម៌
ហេតុការណ៍បានកើតឡើង នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណជាង៥ព្រឹកនេះ ក្នុងភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប។
ជនរងគ្រោះឈ្មោះ លួន ណាំ ភេទប្រុស មានទីលំនៅកន្លែងកើត ហេតុ និងជាម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើ៕