អាសូរពីរនាក់តាយាយដេកស្លាប់ក្នុងផ្ទះរហូតហើមស្អុយគ្មានអ្នកដឹង
គេហទំព័រ VANNA 05 (www.vanna05post.com) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អាសូរពីរនាក់តាយាយដេកស្លាប់ក្នុងផ្ទះរហូតហើមស្អុយគ្មានអ្នកដឹង

 


(ខេត្តបាត់ដំបង)៖ ភ្ញាក់ផ្អើលទាំងប្រជាពលរដ្ឋ និងសមត្ថកិច្ច ដោយប្រទះឃើញ២នាក់ប្តីប្រពន្ធ ដែលមានវ័យចំណាស់ ដេក.ស្លា.ប់.នៅក្នុងផ្ទះរហូតហើ.ម.ស្អុ.យ.រ.លួ.យ.ទៅហើយដោយមិនដឹងមូលហេតុ។

ហេតុការណ៍ភ្ញាក់ផ្អើលខសងលើនេះបានកើតឡើងនៅវេលាម៉ោង ១១:៣០នាទីព្រឹក ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ ត្រង់ចំណុចទីតាំងផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិកំពង់ពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ដែលសាកសពជាប្តីឈ្មោះ សូ សំអឿន អាយុ៧៦ឆ្នាំ និងប្រពន្ធឈ្មោះ អិត លឿន អាយុ៦៦ឆ្នាំ។

បើតាមការបញ្ជាក់ពីកូនស្រីរបស់សពឈ្មោះ ចាន់ ធូ អាយុ៤២ឆ្នាំ បានអោយដឹងថា៖ ចាប់តាំងពីអំឡុងចូលឆ្នាំខ្មែរហើយ ពួកគាត់ជាកូនៗមិនសូវដែលបានមកលេងផ្ទះឪពុកម្តាយទេដោយរវល់ការងាររកស៊ីរៀងៗខ្លួន ហើយពួកគាត់នៅតែពីរនាក់ប្តីប្រពន្ធ ដោយប្តីមើលថែទាំប្រពន្ធដែលមានជំងឺរ៉ាំរ៉ៃដេកនៅលើគ្រែរហូត។

តាមប្រភពដដែលបានបន្តទៀតថា៖ នៅមុនថ្ងៃកើតហេតុប៉ុន្មានថ្ងៃ ខ្លួនបានទូរស័ព្ទមកកាន់ឪពុកម្តាយដែរ តែទាក់ទងមិនបាន ខ្លួនក៏ហីៗទៅ លុះដល់ព្រឹកថ្ងៃកើតហេតុខាងលើ ប្អូនប្រុសរបស់ខ្លួនបានចូលមកមើល ក៏ប្រទះឃើញពួកគាត់ដេកស្លាប់ទាំងពីរនាក់ក្នុងសភាពហើមស្អុយទៅហើយ បន្ទាប់មកក៏បានរាយការណ៍ជូនសមត្ថកិច្ចតែម្តង។


ក្រោយកើតហេតុសមត្ថកិច្ចជំនាញនិងក្រុមគ្រូពេទ្យបានចុះទៅពិនិត្យកោសល្យវិច័យ និងបានសន្និដ្ឋានថា សាកសពជាប្តី.ស្លា.ប់ដោយសារគាំងបេះដូង រីឯប្រពន្ធដោយសារគាត់មានជំងឺរ៉ាំរ៉ៃដេកតែនិងកន្ទេល ហើយដើរទៅណាក៏មិនរួច ដោយសារប្តី.ស្លា.ប់មុន គួបផ្សំជាមួយអាកាសធាតុក្តៅផងនោះប្រពន្ធក៏បាន.ស្លា.ប់.ទៅតាមក្រោយ ដោយសារ.ដា.ច់.អាហារនិងទឹក៕

Previous Post Next Post