បញ្ជូនខ្លួនជនសង្ស័យទាំង៨នាក់ ករណីប្លន់អ្នកលក់មាស នៅក្រោយផ្សារស្ទឹងមានជ័យ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ
គេហទំព័រ VANNA 05 (www.vanna05post.com) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

បញ្ជូនខ្លួនជនសង្ស័យទាំង៨នាក់ ករណីប្លន់អ្នកលក់មាស នៅក្រោយផ្សារស្ទឹងមានជ័យ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ

 


ភ្នំពេញ ៖ នារសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ បញ្ជូនខ្លួនជនសង្ស័យទាំង៨នាក់ ករណីប្លន់អ្នកលក់មាស នៅក្រោយផ្សារស្ទឹងមានជ័យ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ។

ជនសង្ស័យចំនួន ៨នាក់ ពាក់ព័ន្ធនឹងករណីប្លន់នៅផ្សារស្ទឹងមានជ័យ ត្រូវបានសមត្ថកិច្ចការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វេីការស្រាវជ្រាវឃាត់ខ្លួនបាន ជាបន្តបន្ទាប់ នៅថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ។


កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ មានករណី ប្លន់យកកាបូបស្ពាយ ដែលមានមាសចំនួន១២តម្លឹង ,ផ្លាកទីនទឹក៣និងទឹក៧ចំនួន១០០តម្លឹងជាង និងប្រាក់ជាង១លានរៀល) នៅចំណុចក្រោយផ្សារស្ទឹងមានជ័យចាស់ ផ្លូវលំ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន ០៥ នាក់ ជិះម៉ូតូចំនួន០២គ្រឿង និង រ៉ឺម៉កម៉ូតូ០១គ្រឿង ប្រដាប់ដោយអាវុធខ្លីចំនួន០៤ដើម ពីជនរងគ្រោះ កំពុងដើរស្ពាយកាបូបស្ពាយ ពណ៌ខ្មៅបានសម្រេច រួចគេចខ្លួនបាត់អស់ ។


ស្រាវជ្រាវ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់ ជាបន្តបន្ទាប់ នៅរាជធានីភ្នំពេញ ,ខេត្តកណ្តាល,ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ចាម និងគ្រឿងអលង្ការមួយចំនួន របស់ជនរងគ្រោះ ។ 


ជនសង្ស័យទី១-ឈ្មោះ សុខ សំណាង ហៅអាង ហៅ៥៥ ភេទប្រុស អាយុ៤៣ឆ្នាំ ទី២-ឈ្មោះ យី បូឡី ហៅ ៧៤ ភេទប្រុស អាយុ ៣៣ឆ្នាំ ទី៣-ឈ្មោះ គឹម សុធារ៉ា ហៅ គឹម ចិន្តា ហៅ គឹម វាសនា ហៅផល ធារ៉ា ហៅ ផេង ហៅហ្វី ហៅ៧៧ ប្រុស អាយុ ៤៤ ឆ្នាំ ទី៤-ឈ្មោះ ចាន់ តាក់ ហៅជា ហៅ៦៨ ភេទប្រុស អាយុ៣១ឆ្នាំ ទី៥-ឈ្មោះ សួង សាន ហៅតាន់ ហៅម៉ៅ ហៅ៣៣ អាយុ៥៣ឆ្នាំ ទី៦-ឈ្មោះ ម៉ៅ មន អាយុ៣៥ឆ្នាំ ទី៧-ឈ្មោះ ស៊ឹម ប៊ុនធឿន ហៅសុង អាយុ៤៦ឆ្នាំ និងទី៨-ឈ្មោះ កាយ គឹមលីន ហៅ លីន អាយុ ៣៩ឆ្នាំ ។


វត្ថុតាងចាប់យកអាវុធខ្លី៤ដើម និងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត ៕

Previous Post Next Post