លោក អ៊ួន សារ៉ាត់ និងបក្ខពួក២នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លូន និងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់កាលពីយប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមិញនេះ បន្ទាប់ពីក្រុមលោកផលិតវីឌីអូ Prankមានចេតនាញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍
គេហទំព័រ VANNA 05 (www.vanna05post.com) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោក អ៊ួន សារ៉ាត់ និងបក្ខពួក២នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លូន និងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់កាលពីយប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមិញនេះ បន្ទាប់ពីក្រុមលោកផលិតវីឌីអូ Prankមានចេតនាញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍

 


ខេត្តតាកែវ÷នៅថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២៣ វេលាម៉ោង ១៣ និង ២០នាទី មានករណីញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ កើតឡើងត្រង់ចំណុចតំបន់សួនអភិរក្ស និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ស្ថិតនៅភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យចំនួន ០៣នាក់ ១/.ឈ្មោះ (អ៊ួន សារ៉ាត់ )ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធាភ្នំពេញ(ឃាត់ខ្លួន)

២/.ឈ្មោះ (ឃុន ណាគង់) ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន) ៣/.ឈ្មោះ (ប៊ុន ឆានុន) ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន) ដោយមុនពេលកើតហេតុជនសង្ស័យទាំង ០៣ នាក់ ខាងលើជាក្រុមការងារថតវីដេអូបង្ហោះក្នុងបណ្តាញសង្គមហ្វេកប៊ុកដែលមានគណនីហ្វេកប៊ុកផេកមានឈ្មោះថា OURN SARATH (អ៊ួន សារ៉ាត់) ជាគណនីហ្វេកប៊ុកផេករបស់ឈ្មោះ (អ៊ួន សារ៉ាត់) បានមកលេងនៅតំបន់សួនអភិរក្ស និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ហើយបានថតវីដេអូបង្ហោះនៅលើបណ្តាញសង្គមហ្វេកប៊ុកផេកមានឈ្មោះថា Ourn Sarath (អ៊ួន សារ៉ាត់)


ដែលមានចំណងជេីងថា សាងមិចបានអញ្ចឹង វីដេអូអប់រំ ប៉ន្តែចំពោះខាងក្នុងវីដេអូដែលបង្ហោះនៅលើបណ្តាញសង្គមហ្វេកប៊ុកផេក គឺមិនមានខ្លឹមសារអប់រំដូចចំណងជេីងដែលបានបង្ហោះនៅលើនៅលើបណ្តាញសង្គមហ្វេកប៊ុកផេកឡើយ។ ដែលនៅក្នុងវីដេអូនោះមានចេតនាក្នុងភាពញុះញង់ដែលបង្កឲ្យមហាជនមានការយល់ច្រឡំ និងខ្លាចអ្នកខេត្តតាកែវ ។



-ដោយមានការចង្អុលបង្ហាញ ពី លោកឧត្តមសនីយ៍ទោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។

នៅថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១៣ និង ០០ នាទី កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកបាទី បានកោះហៅជនសង្ស័យទាំង ៣ នាក់ខាងលេី  មកអធិការដ្ឋាននគបាលស្រុកបាទី ដេីម្បីសាកសួរ  និង កសាងសំណុំរឿងតាមនីតិវិធីច្បាប់។

Previous Post Next Post