សមត្ថកិច្ច កំពុងរកមុខអ្នកកា.ច់បំផ្លាញបង្គោលភ្លើងសូឡាបំភ្លឺដងផ្លូវអស់០៩ដើមក្នុងទឹកដីឃុំស្នឹង
គេហទំព័រ VANNA 05 (www.vanna05post.com) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

សមត្ថកិច្ច កំពុងរកមុខអ្នកកា.ច់បំផ្លាញបង្គោលភ្លើងសូឡាបំភ្លឺដងផ្លូវអស់០៩ដើមក្នុងទឹកដីឃុំស្នឹង

 


ខេត្តបាត់ដំបង ៖ បង្គោលភ្លើងសូឡាដែលជាអំណោយរបស់ក្រុមការងារគណបក្សប្រជាជន ដែលដាក់ពង្រាយបំភ្លឺតាមដងផ្លូវយ៉ាងតិច០៩ដើមក្នុងចំណោមជាង១៥០ដើម ត្រូវក្រុមជនអន្ធពាលកាច់បំបាក់វាយកម្ទេចចោល ដែលគេសង្ស័យអាចកើតឡើងនៅវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ មីនា នៅលើដងផ្លូវកៅស៊ូក្នុងចន្លោះទឹកដីភូមិសំបួរមាស ឃុំស្នឹង ដល់ព្រំប្រទល់ទឹកដី ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។

លោក នាង ណាត អនុភូមិសំបួរមាសបានឲ្យដឹងថា បង្គោលភ្លើងសូឡាចំនួន០៩ដើម ត្រូវជនអន្ធពាលកាច់បំបាក់ត្រឹមគល់ រួចវាយកម្ទេចអំពូលចោល ។ បង្គោលភ្លើងដែលរងការខូចខាតភាគច្រើនស្ថិតនៅក្នុងភូមិសាស្ត្រចុងខាងត្បូង នៃភូមិសំបួរមាស លើកំណាត់ផ្លូវឆ្ពោះទៅកាន់ទឹកដី ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។


លោកអនុភូមិបានប្រាប់ថា លោកនិងកម្លាំងប្រជាការពារភូមិ តែងរួមគ្នាចេញល្បាតពេលយប់ នៅតាមដងផ្លូវនោះ ហើយជារឿយៗ តែងប្រទះឃើញក្រុមក្មេងទំនើងនាំគ្នាបង្ហោះម៉ូតូលើដងផ្លូវ ឬ ពេលខ្លះពួកគេប្រមូលផ្ដុំគ្នា ដែលយើងសង្ស័យថា ពួកគេប្រមូលផ្ដុំគ្នាប្រើប្រាសថ្នាំញៀនទៀត

ផង។ លោក នាង ណាត បានបញ្ជាក់ថា ការប្រមូលផ្ដុំគ្នា និងការបង្ហោះម៉ូតូរបស់ក្រុមក្មេងទំនើងនេះ ភាគច្រើនពួកគេធ្វើសកម្មភាពចាប់ពីម៉ោង៨យប់ឡើងទៅ។


ព្រោះនៅលើកំណាត់ផ្លូវនោះ មានសភាពស្ថាត់ មិនមានអ្នកភូមិរស់នៅ ហើយមិនសូវមានអ្នកដំណើរឆ្លងកាត់ទៀត។ ប៉ុន្តែនៅពេលលោក និងកម្លាំងប្រជាការពារ ខកខានចេញល្បាតប៉ុន្មានយប់ចិងក្រោយនេះ ស្រាប់តែមានរឿងជនអន្ធពាលលួចកាច់បង្គោលភ្លើងសូឡាបំផ្លាញចោលតែម្ដង។

ដោយឡែក លោក សំ វីរៈ អធិការស្រុកបាណន់បានឲ្យដឹងថា កម្លាំងជំនាញរបស់លោក បាននិងកំពុងចុះស៊ើបអង្កេតលើករណីនេះហើយ។ លោក អធិការបានប្រាប់ថា បើតាមការស្រាវជ្រាវបឋម ជនប្រព្រឹត្តអាចមានពីរក្រុម ដែលសុទ្ធសឹងជាក្រុមក្មេងទំនើង ហើយកម្លាំងជំនាញកំពុងធ្វើការយ៉ាងសកម្មលើករណីនេះ។


គួររំលឹកផងដែរចំពោះករណីនេះថា កាលពីឆ្នាំ២០២៣កន្លងទៅ មុនថ្ងៃបោះឆ្នោតអាណត្តិទី០៧ ក៏មានជនអន្ធពាលជិះរថយន្តដើរដកបំផ្លាញចោលនូវទង់ជាតិ និងទង់បក្សនយោបាយ ដែលបំពាក់តាមបង្គោលភ្លើងសូឡានេះផងដែរ នៅតាមដងផ្លូវជាតិលេខ៥៧ ក្នុងទឹកដីឃុំស្នឹង ស្រុកបាណន់។ ប៉ុន្តែសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន ហាក់ធ្វើមិនដឹងមិនឮចំពោះការបំភ្លេចបំផ្លាញនេះ ហើយក៏គេមិនដែលឃើញសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋានចុះសួរនាំពលរដ្ឋដែលធ្លាប់បានប្រទះឃើញសកម្មភាពជនអន្ធពាលនេះដែរ។


លុះមកដល់ពេលនេះ ក្រុមជនពាលបានឈានដល់ការកាច់បង្គោលភ្លើងសូឡា និងវាយកំទេច

អំពូលភ្លើងចោលគ្មានសល់ជាថ្មី នៅលើទឹកដីអាណាចក្រ ឃុំស្នឹងដដែលទៀត។ ជុំវិញករណីជនមិនស្កាល់មុខកាច់បំផ្លាញបង្គោលសូឡា០៩ដើមជាថ្មីខាងលើនេះ បើតាមលោក នាង ណាត អនុភូមិសំបួរមាស បាននិយាយថា បង្គោលភ្លើងសូឡាចំនួន០៩ដើម ដែលត្រូវជនមិនស្គាលមុខកាច់កំទេចចោលនោះ ជាអំណោយរបស់ក្រុមការងារគណៈបក្សប្រជាជនកម្ពុជា ចុះជួយឃុំស្នឹង ជួយឧបត្ថម្ភដើម្បីបំពាក់បំភ្លឺតាមដងផ្លូវ។


លោកអនុភូមិបានបញ្ជាក់ថា កាលនោះក្រុមការងារបក្ស បានជួយឧបត្ថម្ភ បង្គោលភ្លើង និង អំពូលសូឡា សរុបចំនួន១៥៤ដើម ដាក់ពង្រាយនៅតាមដងផ្លូវពីទឹកដីឃុំស្នឹង ដល់ព្រំប្រទល់ ទឹកដីឃុំចែងមានជ័យ ស្រុកបាណន់ និង មួយចំនួនបំពាក់តាមផ្លូវចូលក្នុងភូមិសំបួរមាស ។

លោកបន្ថែមថា បង្គោលភ្លើងសូឡាទាំងនេះ បានបំពាក់តាមដងផ្លូវនានា ចាប់តាំងពីអំឡុងឆ្នាំ២០២៣ មុនពេលបោះឆ្នាំ តែពេលនេះត្រូវជនអន្ធពាលកាច់បំបាក់ វាយអំពូលកំទេចចោលយ៉ាងព្រហើនបំផុត។ ហើយលោករំពឹងថា ក្រោយធ្វើការស្រាវជ្រាវ សមត្ថកិច្ចនឹងអាចវែកមុខជនប្រព្រឹត្តយកទៅផ្តន្ទាទោសជាមិនខាន៕

Previous Post Next Post