ថ្មីទៀតហើយ! ឃាត់ខ្លួនស្រីម្នាក់ ចំណែកបក្ខពួករត់រួច បន្លំចូលរួមហែបុណ្យកឋិន ដើម្បីលូកយករបស់
គេហទំព័រ VANNA 05 (www.vanna05post.com) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ថ្មីទៀតហើយ! ឃាត់ខ្លួនស្រីម្នាក់ ចំណែកបក្ខពួករត់រួច បន្លំចូលរួមហែបុណ្យកឋិន ដើម្បីលូកយករបស់



(ខេត្តកណ្តាល)៖ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចលេីព្រះវិហារវត្តភូមិថ្មី ស្ថិតនៅភូមិថ្មី ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនរងគ្រោះ០៣នាក់ស្រី៖
១/ឈ្មោះ ហេង សុខម៉េង ភេទស្រី អាយុ ៦៤ឆ្នាំ មុខរបរនៅផ្ទះ នៅភូមិបូរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។ សម្ភារ:បាត់បង់មានរួមមានលុយ២០០ដុល្លារ។
២/ឈ្មោះ ហង់ ជីម ភេទស្រី អាយុ ៥៣ឆ្នាំ មុខរបរនៅផ្ទះ នៅភូមិត្រាចទោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។ សម្ភារ:បាត់បង់ ទូរស័ព្ទមួយគ្រឿងម៉ាកហូវៃ លុយចំនួន២០មុឺនរៀល ។


៣/ឈ្មោះ ឡេង យៀន ភេទស្រី អាយុ ៤៥ឆ្នាំ មុខរបរកសិករ នៅភូមិអណ្ដូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។ សម្ភារ:បាត់បង់ ទូរស័ព្ទមួយគ្រឿងម៉ាកអូប៉ូ។
បញ្ជាក់ ៖ ចំពោះជនរងគ្រោះទាំង០៣នាក់គាត់មិនបានដាក់ពាក្យបណ្ដឹងទេ។

ចំណែកជនសង្ស័យឈ្មោះ ពេជ្រ លីលី ហៅអាលាវ ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅស្នាក់នៅបន្ទប់ជួលម្ដុំផ្សារចាក់អង្រែក្រោម សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យក៖ កាបូបដៃចំនួនមួយពណ៌ត្នោតម៉ាក MICHAEL KORS ក្នុងនោះមានប្រាក់រៀលចំនួន៣០៥០០០ (សាមសិបម៉ឺនប្រាំពាន់រៀល) និងប្រាក់ដុល្លារចំនួន ៣០ ដុល្លារអាមេរិក។
Previous Post Next Post