ប៉េអុឹមចាប់ស្ត្រីមេតុងទីនអនឡាញម្នាក់ ខណៈចេញសែកស្អុយចំនួន១មុឺនដុល្លា
គេហទំព័រ VANNA 05 (www.vanna05post.com) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ប៉េអុឹមចាប់ស្ត្រីមេតុងទីនអនឡាញម្នាក់ ខណៈចេញសែកស្អុយចំនួន១មុឺនដុល្លា

 


ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីជាមេតុងទីនអនឡាញម្នាក់ត្រូវឃាត់ខ្លួនតាមដីកា ក្រោយហ៊ានចេញសែកស្អុយដែលគ្មានទឹកប្រាក់ចំនួន១ម៉ឺនដុល្លារ បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ នេះ ។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានប្រាប់ថា ស្ត្រីសង្ស័យខាងលើ ឈ្មោះ យូ ស្រីនី អាយុ៣២ឆ្នាំ

(មុខរបរជាមេតុងទីនអនឡាញ) រស់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។


លោកបានបញ្ជាក់ថា ក្រោយទទួលពាក្យបណ្តឹងពីឈ្មោះ ងួន សេងហេង ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិពូលុង សង្កាត់រម្យនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី បានប្តឹងឈ្មោះ យូ ស្រីនី ដែលជាមេតុងទីនអនឡាញនៅក្រុងប៉ោយប៉ែតបានចេញសែកស្អុយចំនួន១ម៉ឺនដុល្លារ ដែលជំពាក់ខ្លួនតែ៥ពាន់ដុល្លារ ដើម្បីចេញសែកតំកល់ទឹកលុយចំនួន៥ពាន់ដុល្លាទៀតសរុប១ម៉ឺនដុល្លារ ។ លុះពេលយកសែកទៅបើកគ្មានលុយ១សេនទេ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣

នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានបញ្ជាក់ទៀតថា ក្រោយទទួលពាក្យបណ្តឹង កម្លាំងជំនាញ

បានធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញាឃាត់ខ្លួនជនសង្ស័យតាមដីកាបង្គាប់អោយចាប់ខ្លួន

ជនសង្ស័យឈ្មោះ យូ ស្រីនី ពីបទមិនបំពេញកាតកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ដែលត្រូវឃាត់នៅថ្ងៃទី២៩ ឧសភា ឆ្នាំ២០២៣ ស្ថិតនៅភូមិមិត្តភាពសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ហើយត្រូវបាននាំយកសាកសួរ តាមចម្លើយត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ៕

Previous Post Next Post