អ្នកហ៊ានធ្វើចេះតែធ្វើបាន ឯអ្នកមិនហ៊ានធ្វើ នៅតែមិនហ៊ានធ្វើ ហើយចាំមើលអាជ្ញាធរមានចំណាត់ការបែបណា
គេហទំព័រ VANNA 05 (www.vanna05post.com) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អ្នកហ៊ានធ្វើចេះតែធ្វើបាន ឯអ្នកមិនហ៊ានធ្វើ នៅតែមិនហ៊ានធ្វើ ហើយចាំមើលអាជ្ញាធរមានចំណាត់ការបែបណា




កោះកុង÷ លោក ប្រាក់ វិចិត្រ អភិបាល ក្រុងខេមរៈភូមិន្ទ ក្រោយពីទទួលព័ត៌បានមាន មានការសាងសង់សំណង់អត់ច្បាប់នៅលើផ្លូវសាធារណៈ លោកបានចាត់ឱ្យលោកចៅសង្កាត់រងស្មាច់មានជ័យ ដឹកនាំកម្លាំងចុះពិនិត្យសំណង់មួយកន្លែងរបស់ឈ្មោះ ធូ ឃីម ភេទស្រី ដែលគ្រោងនិងបន្តសាងសង់សំណងរឹងនៅលើផ្លូវសាធារណៈរបស់រដ្ឋ ស្ថិតនៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់ មានជ័យ ក្រុងខេមរៈភូមិន្ទ បានឲ្យម្ចាស់ សំណង់ផ្អាក ដោយមិនឱ្យសាងសង់សំណង់រឹងមាំបន្តទៀតនៅលើដងផ្លូវសាធារណៈនោះឡើយ។


បើយោងតាមការបញ្ជាក់ពីលោក ញ៉ែម យីចៅសង្កាត់រងស្មាច់មានជ័យ បានឱ្យដឹងថា កាលពីប៉ុន្មានឆ្នាំមុន ទីតាំងមួយនេះលោកបានចុះមកហាមឃាត់ម្ដងហើយ ដែលម្ចាស់សំណង់បានសាងសង់របងរឹងមាំហុំព័ទ្ធកាត់លើផ្លូវនេះ ដោយបានឱ្យម្ចាស់សំណង់រួសរើ និងធ្វើកិច្ចសន្យាឲ្យគាត់បញ្ឈប់ការសាងសង់សំណង់រឹងមាំ បន្តទៀត បានឱ្យគាត់ត្រឹមតែបោះបង្គោលឈើ និងព័ទ្ធលួសជាធម្មតា ក្នុងការការពារសត្វគោក្របីចូលស៊ីដំណាំគាត់តែប៉ុណ្ណោះ ។


លោកចៅសង្កាត់រងបន្តថា ចំពោះសំណង់រឹងមាំ ដែលម្ចាស់សំណង់លួចសាងសង់សំណង់រឹងមាំនៅលើផ្លូវសាធារណៈរួច ហើយនេះ លោកមិនបានដឹងទេ ដោយមិនមានអ្នករាយការណ៍ជូនលោក ឥឡូវ នេះ លោកបានត្រឹមតែឲ្យផ្អាក មិនឱ្យម្ចាស់សំណង់បន្តសាងសង់សំណង់រឹងមាំទៀតទេ ដោយអនុញ្ញាតឲ្យគាត់សាងសង់សំណង់ឈឺស័ង្កសីជាធម្មតា ចំណែកកិច្ចសន្យាលើកនេះ (ចាំមេភូមិជាអ្នកធ្វើ)។ ឯសំណង់រឹងមាំដែលម្ចាស់សំណង់សាង សង់រួចហើយនោះ លោកនឹងរាយការណ៍ជូនទៅថ្នាក់លើ ហើយបើថ្នាក់លើមានវិធានការអ្វីលោកនឹងអនុវត្តបន្ត។


ជុំវិញការសាងសង់សំណង់រឹងមាំលើផ្លូវសាធារណៈខាងលើ បើទោះបីជាមានការចុះអន្តរាគមន៍ពីអាជ្ញាធរសង្កាត់ស្មាច់មាន ជ័យ ទៅលើឈ្មោះ ធូ ឃីម ជាលើកទី ២ បានធ្វើឲ្យប្រជាពលរដ្ឋមានការងើយឆ្ងល់ដោយលើកឡើងថា ផ្លូវសាធារណៈរបស់រដ្ឋ មិនត្រូវមានបុគ្គលណាម្នាក់ធ្វើរបងហ៊ុព័ទ្ធ ឬសាងសង់ផ្ទះសម្បែងនៅលើទីនោះទេ បើទោះបីជារដ្ឋមិនទាន់មានការអភិវឌ្ឍលើផ្លូវមួយខ្សែនេះក៏ដោយ។ ហើយអាជ្ញាធរក៏មិនត្រូវអនុញ្ញាតឲ្យមានការសាងសង់សំណង់រឹង ឬឈើនៅលើផ្លូវនេះបានដែរ។ ប៉ុន្តែចម្លែកសំណង់មួយនេះ មិនដឹងថា មានអ្វីនៅពីក្រោយបុគ្គលម្នាក់នេះ ទាំងដែលខ្លួនមានដីធំល្វឹងល្វើយនៅជាប់នឹងផ្លូវនេះ បែមកពង្រើកយកហុំព័ទ្ធយកដីផ្លូវនេះ ធ្វើបន្ទប់ជួលទៅវិញ ដោយមិនខ្វាយខ្វល់បានយ៉ាងរុំភើយ ចំណែកអ្នកខ្លះអត់មានដីនៅ ក៏មិនហ៊ានទៅហ៊ុព័ទ្ធយកដែរ សុខចិត្តជួលផ្ទះគេនៅ។


ពលរដ្ឋខ្លះទៀតបានបង្ហើបឲ្យដឹងថា ប៉ុន្មានឆ្នាំមុន ទីតាំងនេះ បានឃើញអាជ្ញាធម៌សង្កាត់ស្មាច់មានជ័យ ដឹកនាំដោយលោក ញ៉ែម យឺ ជាចៅសង្កាត់រង បានចុះមកធ្វើការហាមឃាត់ម្តងរួចហើយ ខណ:ម្ចាស់សំណង់រូបនេះធ្វើរបងជាសំណង់រឹងមាំង នៅពីខាងក្រោយកាត់ទទឹងលើដីផ្លូវ ក៏បានឱ្យម្ចាស់សំណង់រុះរើចោល និងធ្វើកិច្ចសន្យាមិនឱ្យមានការសាងសង់ជាសំណង់រឹងមាំបន្តទៀតនោះឡើយ ។ តែក្រោយមក នៅឆ្នាំ២០២២ ម្ចាស់សំណង់រូបនេះបានលួចសាងសង់សំណង់រឹងមាំ ជាបន្ទប់ជួលចំនួន៣បន្ទប់ ប្រវែងជាង១០ម៉ែត្រ នៅលើដីផ្លូវមួយខ្សែនេះ ដោយមិនមានឃើញអាជ្ញាធរ ឬមន្ត្រីជំនាញណាម្នាក់ចុះមកសួរនាំឬហាមឃាត់នោះដែរ។ រហូតមកដល់ពេលថ្មីៗនេះម្ចាស់សំណង់ខាងលើនេះ បានចាប់ផ្តើមរៀបក្រវ៉ាត់គ្រិស គ្រោងនឹងបន្តសាងសង់សំណង់រឹងមាំជាបន្ទប់ជួលបន្ថែមទៀត ស្រាប់តែឃើញអជ្ញាធរភូមិ.ឃុំ ចុះមកពិនិត្យ ជាលើទី២ រួចបានហាមឃាត់មិនឱ្យម្ចាស់សំណង់សាងសង់សំណង់រឹង តែអនុញ្ញាតិឱ្យម្ចាស់សំណង់សាងសង់សំ ណង់ឈើនៅលើផ្លូវសាធារណ:ទៅវិញ។ 


ប្រជាពលរដ្ឋសំណូមពរដល់លោក ប្រាក់ វិចិត្រ អភិបាលក្រុងខេមរៈភូមិន្ទ ពិសេសលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង មេត្តាចាត់មន្ត្រីស្អាតស្អំចុះពិនិត្យលើរឿងនេះផងទៀត ជៀសវាងបញ្ហាស្មុគស្មាញនៅថ្ងៃក្រោយ៕







Previous Post Next Post