មោទនភាពជាតិខ្មែរ ! វេជ្ជបណ្ឌិតខ្មែរទាំង ៣រូប និងថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យទាំងនេះហើយ ដែលបានសង្រ្គោះទារកកើតមកមានដៃ៤ ជើង ៤ មកមានជីវិតប្រក្រតីវិញ។
គេហទំព័រ VANNA 05 (www.vanna05post.com) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

មោទនភាពជាតិខ្មែរ ! វេជ្ជបណ្ឌិតខ្មែរទាំង ៣រូប និងថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យទាំងនេះហើយ ដែលបានសង្រ្គោះទារកកើតមកមានដៃ៤ ជើង ៤ មកមានជីវិតប្រក្រតីវិញ។

 



ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផាដែលដឹកនាំវះកាត់ដោយលោកសាស្ត្រាចារ្យ កែវ សុខា, លោកវេជ្ជបណ្ឌិតឯកទេស ប៉ុន ឡាឌីន, លោកវេជ្ជបណ្ឌិតឯកទេស អៀន សារិន និងក្រុមគ្រូពេទ្យសណ្តំ គ្រូពេទ្យជំនួយការវះកាត់, សង្រ្គោះក្រោយសណ្តំ, ឡាបូ, រូបភាពវេជ្ជសាស្រ្ត ដែលបានជួយក្នុងការងារវះកាត់ជួយសង្រ្គោះទារកម្នាក់មកពីស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលកើតមកមានអវៈយវៈខុសប្រក្រតីទទួលបានជីវិតប្រប្រតីឡើងវិញបន្ទាប់ពីបានធ្វើការវះកាត់ ៤លើកដោយលើកទី១ វះកាត់យកអវៈយវៈលើ១គូរ(ដៃ)ចេញ, លើកទី២ វះកាត់ដោយចោះពោះវៀនធំដើម្បីឱ្យទារកបន្ទោបង់លាមកតាមចង្កេះ (colostomy)បណ្តោះអាសន្ន, លើកទី៣ វះកាត់យកអវៈយវៈក្រោម១គូរ(ជើង)ចេញ និង លើកទី៤គឺ វះកាត់យកឆ្អឹង Pubis ដែលខូចទំរង់ពីកំណើតចេញ។


ក្រោយការព្យាបាលដោយវះកាត់ទាំង៤លើករួចមក, នៅព្រឹកថ្ងៃអង្គារ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ទារករូបនេះ បានត្រលប់ទៅផ្ទះវិញជាមួយស្នាមញញឹម សុខភាពល្អ មានការលូតលាស់ និង ធំធាត់ប្រក្រតី ។ 


#រាល់ការព្យាបាលទាំងអស់គឺ ឥតគិតថ្លៃសម្រាប់គ្រប់ៗគ្នាដោយគ្មានការរើសអើង #អរគណមូលនិធិគន្ធបុប្ផាស្វីស និង មូលនិធិគន្ធបុប្ផាកម្ពុជា #អរគណសប្បុរសជនគ្រប់ៗរូបដែលតែងតែគាំទ្រដល់ការដំណើរការមន្ទីរពេទ្យគន្ធបុប្ផា។




Previous Post Next Post