ភ្នំពេញ÷ ថ្មីៗនេះ ក្រុមសាព័ត៌មានយើងជាច្រើនអង្គភាព បានចុះដល់ទីតាំង ឃើញថា ល្បែងស៊ីសងខុសច្បាប់ ប្រភេទ ហ្គេមបាញ់ត្រី ស្ថិតនៅ ផ្លូវ៧៨ ទល់មុខនឹងអាគារ ឌឺព្រីត ក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានម្ចាស់ជាជនជាតិចិន កំពុងតែបើកលេងបង្វក់ក្មេងប្រុសស្រីយ៉ាងគក្រឹកគគ្រេង ទាំងយប់ទាំងថ្ងៃមិនដែលឃើញ លោក យិន សាន អធិការខណ្ឌចំការមននឹង លោកកៀងលក្ស័ អភិបាលខណ្ឌចំការមន មិនចុះបង្ក្រាបឡើយ ប្រជាពលរដ្ឋបានលើកឡើងថា រាល់ថ្ងៃនេះពួកគាត់មានការព្រួយ បារម្ភភ័យខ្លាចចោរកម្មចោរលួច. ឆក់.ប្លន់.គាស់ផ្ទះនិងអំពើហិង្សារក្នុងគ្រួសារកើតមានគួរឲ្យកត់សម្គាល់ដោយសារដើមចមកើតចេញពីល្បែងសុីសងនិងគ្រឿងញៀននេះឯង ចំណែកលោក យិន សាន អធិការខណ្ឌចំការមន និង លោក លៀង ល័ក្ស អភិបាលខណ្ឌចំការមន រក្សាភាពស្ងៀមស្ងាត់ បណ្ដែត បណ្ដោយដោយអោយ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់ និងប្រមូលផ្តុំម ទៅដោយក្មេងទំនើងបង្កជាភ្លៀងផ្គរដល់ពលរដ្ឋ បែរជាលោកមិនបង្ក្រាប។
ពលរដ្ឋបន្តទៀតថា លោក យិន សានអធិការខណ្ឌចំការមន និងលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន កំពុងតែអនុវត្តផ្ទុយពីគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ ចំណុច ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាចេញបញ្ជាឱ្យអនុវត្ត ដែលមានសម្តេចតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រី។
បងប្អូនប្រជាពលរដ្ឋនាំគ្នាធ្វើការសំណូមពរមកដល់ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងពិសេសគណៈកម្មការបង្ក្រាបល្បែងស៊ីសងដែលសម្ដេចក្រឡាហោម ស ខេង ទើបតែបង្កើតថ្មី ដែលមានឯកឧត្តម សុខ ផល ជាប្រធានសូមមេត្តាមានចំណាត់ការផងទាន! តើលោកដឹងឬក៏លោកមិនដឹង ឬក៏មន្ត្រីមូលដ្ឋានមិនបានរាយការណ៍ជូនលោកឲ្យដឹង៕