រថយន្តទំនើបMercedes C300 ស្លាកលេខ កម្ពុជា AH.MEY77 បុករង្វង់មូលស្ពានព្រែកព្នៅ
គេហទំព័រ VANNA 05 (www.vanna05post.com) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

រថយន្តទំនើបMercedes C300 ស្លាកលេខ កម្ពុជា AH.MEY77 បុករង្វង់មូលស្ពានព្រែកព្នៅ

ភ្នំពេញ÷នារីស្រស់ស្អាតម្នាក់បើករថយន្ត្រីទំនើប ម៉ាក់Mercedes C300 ស្លាកលេខ កម្ពុជា AH.MEY77
បុករង្វង់មូលគល់ស្ពានព្រែកព្នៅត្រើយខាងលិច បណ្ដាលឲ្យរថយន្តរងការខូចខាតធ្ងន់ធ្ងរសំណាងល្អអ្នកជិះក្នុងរថយន្ត មិនមានរករបួស ហេតុការណ៍នេះកើតឡើងវេលាម៉ោង០៤:៣០នាទីទាបភ្លឺថ្ងៃទី១៥ខែធ្នូឆ្នាំ២០២២។ ស្ថិតតាមបណ្ដោយផ្លូវវិមានឈ្នះឈ្នះ ក្នុងសង្កាត់ស្វាយប៉ាខ័ណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញនារីស្រស់ស្អាត់ម្នាក់ជានាក់បើករយន្ត រួមដំណើរដោយបុរសម្នាក់ ជិះនៅក្នុងរថយន្ត រថយន្ត ស៊េរីទំនើបម៉ាក់Mercedes C300 ពណ៌សពាក់ស្លាកលេខ កម្ពុជា AH.MEY77 ធ្វើដំណើរដើមបណ្ដាលផ្លូវថីវិមានឈ្នះឈ្នះ ទិសដៅពីរលិចទៅកើត ក្នុងល្បឿនលឿនដូចហោះ ស្រាប់តែមកដល់ចំណុចរង្វង់មូលគល់ស្ពានព្រែកព្នៅក៏បួងចង្កូតមិនទាន់បណ្ដាលឲ្យរថយន្តហោះឡើងទៅលើរង្វង់មូល រួចក៏ធ្លាក់ចុះមកក្រោមវិញ អូសប្រហែលជា ១០០ ម៉ែត្រទើបរយន្ត បែកកង់និងផ្ទុះពោងសុវត្ថិភាព ទៅមុខលេងរួច។ ហេតុការណ៍នេះកើតឡើងបានប្រហែលជា១៥នាទីឃើញមានរថយន្តស៊េរីទំនើបមួយគ្រឿងទៀត បានបើកមកឈប់ក្បែរកន្លែងកើតហេតុរួចរំដោះអ្នកបើកបររថយន្តបង្កទៅបាត់។ ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍នេះពុំមានអ្នករងរបួសនោះទេ គ្រាន់តែរថយន្តរោងការខូចខាតផ្នែកខាងមុខធ្ងន់ធ្ងរ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកន្លែងកើតហេតុ ជួយសម្រួលចរាចរណ៍នៅតាមរួចរាយការណ៍ទៅកាន់ជំនាញដើម្បីមកស្ទូចយករថយន្តបង្កយកទៅរក្សាទុករងចាំការដោះស្រាយនៅពេលក្រោយ៕
Previous Post Next Post