ភ្នំពេញ ៖ កាលពី ថ្ងៃទី ២ ខែ វិច្ឆិកា ឆ្នាំ ២០២២ នៅតាមបណ្តោយផ្លូវ ៦០ម៉ែត្រ ត្រង់ចំណុចដីព្រៃត្រែងទុកចោលមួយកន្លែង ព្រំប្រទល់សង្កាត់ចាក់អង្រែលេី និងសង្កាត់ចាក់អង្រែក្រោម ដែលស្ថិតក្នុងសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
នៅមុនកើតហេតុ រូបគាត់បានបើកកង់បីមួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខ ព្រៃវែង 1N-9827 អ្នកដំណើរតាមបណ្តោយផ្លូវ ៦០ម៉ែត្រ ទិសដៅពីត្បូងមកជើង លុះមកដល់ចំណុចកើតហេតុ ក្បែរអគារចិនមួយកន្លែង ស្រាប់តែលេចមុខបុរស (ជនសង្ស័យ) ចំនួន៣នាក់ កំពុងឈរនៅចិញ្ចើមផ្លូវ រួចហៅកង់បីរបស់គាត់ឲ្យឈប់ ហេីយជនសង្ស័យទាំង ៣នាក់នោះ បានដេីរមកជិតកង់បីរបស់គាត់ ដោយជនសង្ស័យម្នាក់ធ្វេីជាតថ្លៃទៅម្តុំស្វាយរលំ ក្នុងទឹកដីខេត្តកណ្តាល យកប៉ុន្មានដែរ ? ខណៈពេលគាត់កំពុងតែងាកមកនិយាយជាមួយជនសង្ស័យម្នាក់ដែលជាអ្នកធ្វេីជាមកតថ្លៃគាត់ ស្រាប់តែបក្ខពួកគេ ២នាក់ទៀត បានឈោងដៃមកឆក់យកទូរស័ព្ទចេញពីកន្លែងដាក់ទូរស័ព្ទក្បែរដៃចង្កូតកង់បីរបស់គាត់ បានសម្រេច រួចក៏នាំគ្នារត់គេចខ្លួនដោយមានការប្រុងប្រយ័ត្នទុកមុន ទេីបគាត់ស្ទុះទៅចាប់ជនសង្ស័យម្នាក់បាននៅកន្លែងកើតហេតុ ចំណែកឯបក្ខពួក ២នាក់ទៀត បានរត់ចូលទៅក្នុងព្រៃត្រែងក្នុងដីឡូត៍ទុកចោលក្បែរកន្លែងកេីតហេតុ រួចគេចខ្លួនបាត់ស្រមោល ។
ជនសង្ស័យម្នាក់នេះ ត្រូវបានអាវុធហត្ថឃាត់ខ្លួនយកទៅសួរនាំ និងកសាងសំណុំរឿងចាត់ការតាមនិតីវិធី ដោយមានជនរងគ្រោះទៅដាក់ពាក្យបណ្ដឹង នៅមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ៕