ភ្នំពេញ÷ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តតាកូម៉ាមួយគ្រឿងបានបុក របាំងថ្មពុះចែទ្រូងផ្លូវបណ្ដាលឲ្យរងការខូចខាតជាច្រើន ផ្ទាំងចំណែករថយន្តរងការខូចខាតធ្ងន់ធ្ងរផ្នែកខាងមុខ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១:០៥នាទីថ្ងៃទី ៣ ខែតុលាឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវ៧០ទំនប់ទួលគោក ក្នុងសង្កាត់បឹងកក់ទី១ខណ្ឌទួលគោករាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តតាកូម៉ា ពណ៌សមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2BS-6225
ធ្វើដំណើរតាមបណ្ដោយផ្លូវ ២៧៣ ផ្លូវទំនប់ទួលគោកទិសដៅ ពីអង់តែនទទួលគោកឆ្ពោះទៅកាន់រង្វង់មូលគួចកាណុងស្រាប់តែមកដល់ចំណុចកើតហេតុក៏រ៉េចង្កូតទៅបុក និងថ្មពូចែកទ្រូងផ្លូវបណ្ដាលឱ្យរងការខូចខាតជាច្រើនផ្ទាំង ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខ ធ្ងន់ធ្ងរ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងចំណុចកន្លែងកើតហេតុរួចរាយការណ៍ទៅកាន់ជំនាញចរាចរណ៍ខណ្ឌទួលគោក
ដើម្បីមកធ្វើការរបស់វែងនិងស្ទួតយកគាត់រថយន្តយកទៅរក្សាទុករង់ចាំការដោះស្រាយគ្នានៅពេលក្រោយ។