ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង៖ ជ័យជំនះ ៧ មករា គឺជាប្រវត្តិសាស្ត្រ សម្រាប់ប្រជាពលរដ្ឋទូទាំខេត្តព្រៃវែងចងចាំមិនភ្លេច និងដឹងគុណ
គេហទំព័រ VANNA 05 (www.vanna05post.com) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង៖ ជ័យជំនះ ៧ មករា គឺជាប្រវត្តិសាស្ត្រ សម្រាប់ប្រជាពលរដ្ឋទូទាំខេត្តព្រៃវែងចងចាំមិនភ្លេច និងដឹងគុណ



ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង៖ ជ័យជំនះ ៧ មករា គឺជាប្រវត្តិសាស្ត្រ សម្រាប់ប្រជាពលរដ្ឋទូទាំខេត្តព្រៃវែងចងចាំមិនភ្លេច និងដឹងគុណ
ព្រៃវែង៖ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែងបានមានប្រសាសន៍លើកឡើងថាអង្គមិទ្ទិញរំលឹកខួបលើកទី៤៤ ទិវាមហាជ័យជំនះ ៧ មករា (៧មករា១៩៧៩-៧មករា ២០២៣) ដែលមានអត្ថន័យជាប្រវត្តិសាស្ត្រ ហើយក៏ជាឱកាស ដែលប្រជាពលរដ្ឋទាំងអស់បាន ជួបជុំសំដែងនូវការដឹងគុណ និងកត្តញូតាធ៌មដ៏ជ្រាលជ្រៅជាទីបំផុតចំពោះវីរៈភាព យុទ្ធជន យុទ្ធនារី ដែលបានធ្វើពលីកម្ម ក្នុងបុព្វហេតុរំដោះជាតិមាតុភូមិពីរបបប្រល័យពូជសាសន៍ប៉ុលពត។

ឯកឧត្តម ប្រធាន ក្រុមប្រឹក្សាខេត្ត ក៏បានអានសាលិខិតខ្លឹមសារ សំខាន់ៗ នៃសុន្ទរកថា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបង្ហាញនូវវីរៈភាពក្លាហាន មោះមុតដើម្បីទាមទារនៅសន្តិភាព សេរីភាពមកប្រទេសកម្ពុជា និងប្រជាពលរដ្ឋទូទាំងប្រទេស។ 

ឯកឧត្តម  ប្រធានក្រុមប្រឹក្សាខេត្ត បានបន្តថា៖ ប្រជាពលរដ្ឋទូទាំងប្រទេស និងប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែង ទាំងអស់គ្នានៅតែនឹកឃើញ និងចងចាំជានិច្ច មិនអាចបំភ្លេចបានឡើយនូវ ប្រវត្តិសាស្រ្តដ៏ជូចត់ នៃមហាសាកនាដកម្ម មហាឧក្រិដ្ឋកម្មជាច្រើនករណី គុកឥតជញ្ជាំង វាលពិឃាដ ច្រវ៉ាក់ខ្នោះឃ្នាង អស់រយៈពេល ៣ ឆ្នាំ ៨ខែ ២០ថ្ងៃ នៃរបបកម្ពុជាប្រជាធិបតេយ្យ ប្រល័យពូជសាសន៍ប៉ុល ពត ដែលដឹកនាំប្រទេសធ្លាក់ក្នុងជ្រោះ មហន្តរាយធ្ងន់ធ្ងរដល់ជាតិ និងសម្លាប់ប្រជាជនស្លូតត្រង់អស់ជាង ៣ លាននាក់ ដែលកន្លងមកពុំធ្លាប់មាននោះទេ ក្នុងប្រវត្តិ សាស្ត្រ នៃមនុស្សជាតិ។  មានថ្ងៃ ៧ មករា ទើបមានអ្វីៗទាំងអស់។

ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍បន្តថា៖ រយៈពេល៤៤ឆ្នាំកន្លងផុតទៅ រាជរដ្ឋាភិបាលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា បានដឹកនាំនាវាកម្ពុជារួចចាកផុត ពីយុគខ្មៅងងឹត ឆ្ពោះទៅកាន់ត្រើយ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍរីកចំរើនគ្រប់វិស័យឥតឈប់ឈរ៕

Previous Post Next Post