អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋលក់ចាប់ហួយ និងវីងវេប្រាក់ ដកប្រាក់ មួយកន្លែង ក្នុងខណ្ឌច្បារអំពៅ"
គេហទំព័រ VANNA 05 (www.vanna05post.com) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋលក់ចាប់ហួយ និងវីងវេប្រាក់ ដកប្រាក់ មួយកន្លែង ក្នុងខណ្ឌច្បារអំពៅ"

ភ្នំពេញ ៖  កាលពីយប់ ថ្ងៃ ទី៦ ខែមករា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវបេតុងចូលវត្តឬស្សីស្រស់ ក្នុងភូមិឬស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ មានករណីអគ្គីភ័យមួយបានកើតឡើង មុនពេលកើតហេតុ គេឃេីញមានផ្សែងហុយចេញពីក្នុងផ្ទះកេីតហេតុ រួចដេីរទៅមេីលទេីបដឹងថាមានភ្លេីងឆេះពីខាងក្នុង ភ្លាមនោះពលរដ្ឋក៏គោះទ្វាហៅម្ចាស់ផ្ទះឱ្យភ្ញាក់ និងទាក់ទងទៅអាជ្ញាធរមូលដ្ឋានឱ្យជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ។

ករណីអគ្គិភ័យនេះ អាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញបង្ការ សង្គ្រោះអគ្គិភ័យ បានចេញរថយន្តពន្លត់អគ្គិភ័យជាប្រញាប់ដេីម្បីមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ព្រមទាំងសហការជាមួយបងប្អូនប្រជាពលរដ្ឋ គាស់ទ្វាផ្ទះបាញ់ទឹកយ៉ាងញាប់ដៃ ញាប់ជេីង និងយករថយន្ត ម៉ូតូ កង់ ព្រមទាំងសម្ភារៈលក់ចាប់ហួយចេញពីក្នុងផ្ទះ ដែលកំពុងតែឆេះមកក្រៅ  ក្នុងរយៈពេលជិត១ម៉ោង អាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញក៏បានបាញ់ទឹកឱ្យវារលត់ទៅវិញជាស្ថាពរ ។
ក្នុងហេតុការណ៍ករណីអគ្គិភ័យនេះ បានបណ្តាលឱ្យខូចខាតរថយន្ត១គ្រឿង ម៉ូតូ៣គ្រឿង និងកង់១គ្រឿង ព្រមទាំងសម្ភារ:លក់ចាប់ហួយមួយចំនួនធំ តែមិនបណ្ដាលឱ្យមនុស្សណាម្នាក់រងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតនោះឡេីយ ។
មូលហេតុដែលបង្កឱ្យមានការឆាបឆេះនេះ សមត្ថកិច្ចជំនាញកំពុងធ្វេីការស្រាវជ្រាវបន្ត ៕
Previous Post Next Post