ក្រុម​​អ្នកលេង​កាំបិត​ធំ ​គួ​ន​អ៊ី និ​ង​ដំបង​​អ៊ូ​ខុ​ង ប្រឈម​​ការ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​ជា​បណ្តោះ​អាសន្ន​.
គេហទំព័រ VANNA 05 (www.vanna05post.com) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ក្រុម​​អ្នកលេង​កាំបិត​ធំ ​គួ​ន​អ៊ី និ​ង​ដំបង​​អ៊ូ​ខុ​ង ប្រឈម​​ការ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​ជា​បណ្តោះ​អាសន្ន​.

ភ្នំពេញ ៖ លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យ ការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ ២០២៣ បានសម្រេចធ្វើការចោទប្រកាន់ក្រុមអ្នកលេងអន្ធពាលប្រើកាំបិ.តធំគួនអ៊ី និងដំបងអ៊ូខុង ៣នាក់ជាផ្លូវការហើយ ដោយចោទប្រកាន់ពីបទ.ហិ.ង្សាដោយមានស្ថានទម្ងន់ទោស និងកាន់កាប់អាវុ.ធខុសច្បាប់ ដែលជាបទល្មើសព្រហ្មទណ្ឌសុទ្ធសាធ ហើយសំណុំរឿងបានចាត់បញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីសម្រេចឃុំខ្លួនដាក់ពន្ធនាគារព្រៃសជាបណ្តោះអាសន្ន កុំឲ្យពួកគាត់នៅក្រៅខ្លាំងដៃពេក ។
ជនសង្ស័យ១-ឈ្មោះ រុំលី សៃនី ភេទប្រុស អាយុ២៤ ឆ្នាំ រស់នៅភូមិដំណាក់ធំទី១ សង្កាត់ស្ទឹង មានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ២-ឈ្មោះ រុំលី សុខសាន្ត ភេទប្រុស អាយុ២១ ឆ្នាំ រស់នៅភូមិដំណាក់ធំទី១ សង្កាត់ស្ទឹងមានជ័យទី ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
៣-ជនសង្ស័យឈ្មោះ ម៉េង សុខហេង ភេទប្រុស អាយុ១៥ ឆ្នាំ ស្នាក់នៅភូមិដំណាក់ធំទី១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ សូមជម្រាបថា នគរបាលខណ្ឌមានជ័យ បានបើកការស្រាវជ្រាវ និងឈានដល់ការ ឃាត់ខ្លួនក្មេងទំនើង០៣នាក់ ដែលបានប្រើដំបង និង លំពែងមួយដើម ក្រោយប្រើហិង្សាវាយទៅលើ មនុស្សប្រុសស្រីមួយក្រុម ។ ហេតុការណ៏នេះកើតឡើងកាលពីវេលាម៉ោង ៦ និង ៣០នាទី ត្រូវនិងថ្ងៃទី០២ ខែ មករា ឆ្នាំ ២០២៣ ត្រង់ចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិដំណាក់ធំទី១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
យោងតាមកាមេរ៉ាសុវត្ថិភាព មួយក្លីប ដែលបានបែកធ្លាយនៅលើបណ្តាញសង្គម កាលពីយប់ថ្ងៃ០២ ខែមករា ឆ្នាំ ២០២៣ វេលាម៉ោង៦និង៣០នាទី មានយុវជនមួយក្រុម ប្រដាប់ដោយដំបង និង លំពែង បានប្រើប្រាស់ហិ.ង្សា មកលើមនុស្សប្រុសស្រីមួយក្រុម ដោយមិនដឹងពីមូលហេតុអ្វី ដែលបង្ហាញពីសកម្មភាពយ៉ាងអនាធិតេយ្យ ។ បន្ទាប់ពីបែកធ្លាយក្លីបខាងលើ នៅព្រឹកថ្ងៃខែឆ្នាំដដែល កម្លាំងសមត្ថកិច្ចចម្រុះ មាននគរបាលនិង កងរាជអាវុធហត្ថ មានការដឹកនាំដោយលោក ហែម ដារិទ្ធ អភិបាលខណ្ឌមានជ័យ និង លោក វរសេនីយ៏ទោ អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ បានដឹកនាំកម្លាំង ចុះមកពិនិត្យទីតាំងជាក់ស្តែង និង បើកការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួន ក្រុមក្មេងទំនើង ដល់ផ្ទះរបស់ពួកគេតែម្តង ។ ក្រោយពីឃាត់ខ្លួនជនអន្ធពាលទាំង៣នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕
Previous Post Next Post