កណ្តាល៖ ប្រភពព័ត៌មានច្បាស់ការបានប្រាប់អោយដឹងថា រថយន្តBMW ពាក់ស្លាកលេខ 2AX.8987 ព័ណក្រហម បើកកិនអោយបុរសម្នាក់ស្លាប់ និងរបួស២នាក់ រួចបន្ថែមល្បឿនបើកគេចខ្លួនដោយសារម៉ូតូបើកបញ្ច្រាសទិស ទៅបុកម៉ូតូមួយគ្រឿងទៀតនោះ ស្គាល់ស្លាកលេខហើយ និងអាចរួចផុតពីសំណាញ់ច្បាប់ដែរទេ ។
ប្រភពព័ត៌មានច្បាស់ការបានអោយដឹងថា ជនបង្ករមានឈ្មោះ អីន សឿន ភេទស្រី អាយុប្រហែលជាង៣០ឆ្នាំ មានទីលំនៅរាជធានីភ្នំពេញ ។
លោកវរសេនីយ៌ឯក យី វណ្ណដា អធិការដ្ឋាននគរបាលក្រុងតាខ្មៅបានប្រាប់អោយដឹងថា លោកបានស្គាល់ស្លាកលេខ ម៉ាករថយន្តអស់ហើយ កម្លាំងជំនាញកំពុងស្រាវជ្រាវ កោះហៅអ្នកបើកបរ។
គួរបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៌មួយបានកើតឡើង បណ្តាលអោយបុរសម្នាក់ស្លាប់ និងពីនាក់ទៀតរងរបួស ដែលបង្ករឡើងដោយម៉ូតូSCOOPY បើកបញ្វ្រាសទិសទៅបុកម៉ូតូMSX រួចផ្លោងខ្ទាចមនុស្សទៅក្រោមរថយន្ត ត្រូវរថយន្ត BMW ឈប់បើកកិនពីលើស្រស់ៗ តែម្តង រួចបើករថយន្តគេចខ្លួនបាត់ស្រមោល។
ហេតុការណ៌នេះបានកើតឡើងនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង២០និង០០នាទី លើផ្លូវជាតិលេខ២ត្រង់ចំណុចខាងការាសលាងឡានVS ស្ថិតនៅភូមិដើមគ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
លោកវរសេនីយ៌ទោ យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅបានប្រាប់អោយដឹងថា ករណីចរាចរណ៌ខាងលើនេះបណ្តាលឲ្យរងរបួសស្រាលប្រុស០២នាក់និង ស្លាប់ប្រុស០១នាក់ រវាងម៉ូតូ ម៉ូតូ និង រថយន្ត ។
លោកបញ្ជាក់ថា មុនពេលកេីតហេតុមានម៉ូតូមួយគ្រឿងម៉ាកHonda scoopy ពណ៌ខ្មៅ ពាក់ផ្លាកលេខកណ្តាល1AJ-6910 ជិះគ្នា០២នាក់ អ្នកបើកបរឈ្មោះ ម៉ាន សូត ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន រងរបួសស្រាល ត្រូវបានសាច់ញាតិដឹកតាមម៉ូតូយកទៅព្យាបាលនៅមន្ទីពេទ្យជ័យជំនះ និងអ្នករួមដំណើរពីក្រោយឈ្មោះ អាន រាហ្វីន ភេទប្រុស អាយុ១២ឆ្នាំ ស្លាប់ ពេលដែលសាច់ញាតិដឹកតាមម៉ូតូយកទៅសង្គ្រោះនៅមន្ទីពេទ្យជ័យជំនះ។
ម៉ូតូធ្វើដំណើរតាមតាមផ្លូវជាតិលេខ២ក្នុងទិសដៅពីត្បូង ទៅ ជើង (បញ្ជ្រាសទិសដៅចរាចរណ៌) លុះមកដល់ចំណុចកើតហេតុ ក៌បានបុកជាមួយម៉ូតូមួយគ្រឿងម៉ាកHONDA MSX ពណ៌ស ពាក់ផ្លាកលេខបាត់ដំបង1X-6826 អ្នកបើកបរឈ្មោះ រស់ តុង ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅ ភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ត កណ្ដាល (រងរបួស ស្រាល )បណ្តាលអោយអ្នករួមដំណើរពីក្រោយម៉ូតូHONDA SCOOPY ខ្ទៀតទៅបុកជាមួយរថយន្តមួយគ្រឿងទៀត ដែលមានម៉ាក BMW ពណ៌ក្រហមពាក់ផ្លាកលេខ ភ្នំពេញ2AX-8987 ធ្វើដំណើរក្នុងទិសដៅពីជើង ទៅត្បូង រួចរថយន្តក៌បានបើកកិនពីលើអ្នកបើកបរមិនស្គាលអត្តសញ្ញាណបើកចេញពីកន្លែងកើតហេតុតែម្តង ។
មូលហេតុអ្នកបេីកបរម៉ូតូHonda scoopy បើកបរមិនគោរពសិទ្ធអទិភាពផ្លូវ(បើកបញ្ច្រាស) ទៅបុកជាមួយនិងម៉ូតូHonda Msx រួចខ្ទៀតទៅបុកនិងរថយន្តម៉ាកBMW ប៉ុន្តែរថយន្តមិនបានឈប់រួចបើកកិនអ្នករួមដំណើរពីក្រោយម៉ូតូHONDA SCOOPY និងបើកគេចចេញពីកន្លែងកើតហេតុតែម្តង ។
បច្ចុប្បន្នចំពោះមធ្យោបាយដែលពាក់ព័ន្ធបានយកមករក្សាទុកបណ្តោះអាសន្ននៅអធិកាដ្ឋានដើម្បីចាត់ការតាមនីតិវិធីច្បាប់៕