នាយកដ្ឋាន ភាពយន្ត ហៅក្រុមសម្តែងរឿងខ្លី Kdey Gaming ទៅអប់រំហេីយ ក្រោយបញ្ចេញភាពសិចស៊ីជ្រុល
គេហទំព័រ VANNA 05 (www.vanna05post.com) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

នាយកដ្ឋាន ភាពយន្ត ហៅក្រុមសម្តែងរឿងខ្លី Kdey Gaming ទៅអប់រំហេីយ ក្រោយបញ្ចេញភាពសិចស៊ីជ្រុល


 ភ្នំពេញ៖ មុននេះមានការរិះគន់ខ្លាំងទៅលើក្រុមសម្តែងមួយ ដែលបានថតវីដេអូបង្កប់រូបភាពដែលមានតួអង្គសម្តែងស្លៀកពាក់មិនសមរម្យ ពេលនេះត្រូវបាននាយកដ្ឋានភាពយន្តហៅទៅណែនាំហើយ ។ ក្នុងនោះដែរ ក្រុមសម្តែងរឿងខ្លី Kdey Gamingបានលើកម្រាមដៃ១០សូមទោសមហាជននឹងសន្យាឈប់ធ្វើវីដេអូដែលប៉ះពាល់សង្គមជាតិ និងវប្បធម៌ហើយ។


តាមផេក Kdey Gaming របស់ក្រុមសម្តែងខាងលើបានរៀបរាប់ថា សុំទោសពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំសូមសន្យាថាឈប់ផលិតវីដេអូដែលប៉ះពាល់ទៅដល់សង្គមជាតិនិងវប្បធម៏ខ្មែរទៀតហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នានិងលើកលែងទោសឲ្យក្រុមពួកខ្ញុំបាទផង។ ក្រសួងវប្បធម៌នាយកដ្ឋានភាពយន្តបានអញ្ជើញក្រុមខ្ញុំនិយាយពិភាក្សាអំពីរឿងការធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិហើយក្រសួងវប្បធម៌នាយកដ្ឋានភាពយន្តបានណែនាំដំបូន្មានល្អៗមកកាន់ក្រុមខ្ញុំហើយខ្ញុំសន្យាថានឹងឈប់ធ្វើវីដេអូដែលប៉ះពាល់សង្គមជាតិនិងវប្បធម៌ខ្មែរទៀតហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នានិងលើកលែងទោសឲ្យពួកខ្ញុំ។ 




មានការសាទរជាច្រើនក្រោយពីក្រុមសម្តែងខាងលើត្រូវបានក្រសួងធ្វើការណែនាំ និងនៅមានក្រុមសម្តែងមួយចំនួនទៀតដែលនៅបន្តបង្កើតមាតិការផលិតភាពយន្តខ្លីបែបស្រើបស្រាលនិងនាំឲ្យប៉ះពាល់ដល់តម្លៃសីលធម៌ពិសេសប្រពៃណីខ្មែរ ដែលទស្សនិកជនស្នើឲ្យមានចំណាត់ការទៅលើក្រុមសម្តែងទាំងនោះដែលព្យាយាមផលិតភាពយន្តខ្លីបែបអសីលធម៌នោះ៕

Previous Post Next Post