ជនសង្ស័យ១០នាក់ ពាក់ព័ន្ធករណីបាញ់ជនជាតិវៀតណាមម្នាក់ស្លាប់ នៅខណ្ឌបឹងកេងកង ត្រូវបានបញ្ជូនទៅតុលាការ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន
គេហទំព័រ VANNA 05 (www.vanna05post.com) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ជនសង្ស័យ១០នាក់ ពាក់ព័ន្ធករណីបាញ់ជនជាតិវៀតណាមម្នាក់ស្លាប់ នៅខណ្ឌបឹងកេងកង ត្រូវបានបញ្ជូនទៅតុលាការ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

 


ភ្នំពេញ)៖ បន្ទាប់ពីស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ការបង្ក្រាបបានជាបន្ដបន្ទាប់ ជនសង្ស័យប្រុសស្រីចំនួន១០នាក់ ក្នុងនោះជនជាតិវៀតណាម៩នាក់ ខ្មែរម្នាក់ ពាក់ព័ន្ធករណីបាញ់ប្រហារបុរសជនជាតិ វៀតណាមម្នាក់ បណ្ដាលឲ្យស្លាប់ទាំងកណ្ដាលថ្ងៃ នៅខណ្ឌបឹងកេងកង ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣នេះ។

គួរជម្រាបថា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង០១៖៣០នាទីថ្ងៃត្រង់ មានករណីឃាតកម្មមួយកើតឡើង បង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ប្រើប្រាស់រថយន្តមួយគ្រឿង និងម៉ូតូមួយគ្រឿង ប្រដាប់ដោយអាវុធខ្លីចំនួន២ដើម បានធ្វើសកម្មភាពបាញ់ទៅលើជនរងគ្រោះឈ្មោះ ង្វៀន ទុនហ៊ុង អាយុ៣៧ឆ្នាំ ជនជាតិវៀតណាម



នៅចំណុចលើផ្លូវលេខ ៣៦០ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ ដែលជននេះក៏ជាមុខសញ្ញាមេជួញដូរគ្រឿងញៀនផងដែរ។ 

ក្រោយពីទទួលបានព័ត៌មានភ្លាម នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំប្រតិបត្តិការដោយ លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន លោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន រួមទាំងសហការី និងលោកវរសេនីយ៍ ឡេង ប៊ុនហួ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងសហការជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ និងចាប់បង្រ្កាបចំនួន២ទីតាំងផ្សេងៗគ្នា នៅចំណុចសណ្ឋាគារសូផៃ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងមួយទីតាំងទៀតស្ថិតនៅខុនដូរហាយលេន ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការនេះ ក៏មានការចូលរួមសហការពីអធិការដ្ឋាននគរបាលស្រុកចន្ទ្រា នៃស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀងផងដែរ។



បើទោះបីចាប់ និងបញ្ជូនខ្លួនជនសង្ស័យ១០នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមច្បាប់ក៏ពិតមែន ប៉ុន្ដែកម្លាំងសមត្ថកិច្ចជំនាញ មិនទាន់បញ្ចប់ប្រតិបត្តិការរបស់ខ្លួននោះទេ ពោលនៅបន្ដស្រាវជ្រាវដើម្បីស្វែងរកបក្ខពួកជនសង្ស័យមួយចំនួនទៀត៕

Previous Post Next Post