កណ្តាល ÷ ប្រភពពីប្រជាពលរដ្ឋ ក្នុងភូមិព្រែកតាម៉ាក់ ឃុំព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្តាល បានបញ្ជាក់ឲ្យដឹងថា ល្បែងបញ្ជាល់មាន់ តាមអនឡាញជាច្រើនកន្លែង កំពុងបេីកលេងនៅ ក្រោមស្ពានព្រែកតាម៉ាក់ យ៉ាងពេញបន្ទុក អ្នកចាញ់ឈានទៅដល់លក់ គោ ក្របី ឬលក់មេមាន់ក្រាប បន្តយកទៅចាក់ថែមទៀត អ្នកញៀនល្បែងទាំងក្មេង ទាំងចាស់
លេងយ៉ាងច្រេីនកុះករ បែរជាអាជ្ញាធរពាក់ពន្ធ័ក្នុងមូលដ្ឋានមានសមត្ថកិច្ច មិនចាត់វិធានការបង្រ្កាប ប្រហែលជាបុគ្គលរូបនោះមានខ្នងបង្អែករឹងមាំនៅពីក្រោយ ទេីបហ៊ានបេីកលេងតាមអំពេីចិត្ត។
មជ្ឈដ្ឋានខាងក្រៅរិះគន់ ចំៗទៅលេី លោក មេប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំព្រែកតាម៉ាក់ និងសមត្ថកិច្ចពាក់ព័ន្ធនគរបាលស្រុកខ្សាច់កណ្តាល ព្រមទាំង សមត្ថកិច្ចពាក់ព័ន្ធខេត្តកណ្តាល បណ្ដែតបណ្ដោយឲ្យមានល្បែងអនឡាញ ភ្នាល់ចាក់លុយលេងសុីសងខុសច្បាប់ បេីកលេងយ៉ាងពពាក់ពពូនក្នុងភូមិព្រែកតាម៉ាក់ក្រោមស្ពាន មិនទាន់ចាត់វិធានការបង្រ្កាប ឲ្យស្របតាមគោលនយោបាយ ភូមិឃុំ មានសុវត្ថិភាព ៧ចំណុច ដែលដាក់ចេញដោយក្រសួងមហាផ្ទៃនោះទេ។
សូមរំលឹកថា ៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ សម្ដេចបានដាក់ចេញនូវបទបញ្ជាឲ្យគណអភិបាលរាជធានី ២៥ ខេត្តក្រុង ដែលតម្រូវឲ្យបង្ក្រាបទីតាំងបនល្បែងស៊ីសង«ខុសច្បាប់»គ្រប់ប្រភេទនៅទូទាំងប្រទេស ដោយគ្មានការលើកលេង។ សម្ដេចបានបញ្ជាក់យ៉ាងដាច់ណាត់ទៀងថា បើអាជ្ញាធរ និងសមត្ថកិច្ចក្នុងមូលដ្ឋានស្រុកក្រុងខេត្តណាមិនហ៊ានក្នុងការទប់ស្កាត់ និងបង្ក្រាបទីតាំងបនល្បែងស៊ីសងខុសច្បាប់នៅមូលដ្ឋានរបស់ខ្លួនទេ អាជ្ញាធរ និងសមត្ថកិច្ចទាំងនោះ នឹងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង។
ហេតុនេះលោក ឈឿន សុចិត្រ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល មិនគួរមេីលរំលងភាពអសកម្ម របស់លោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រែកតាម៉ាក់ ព្រមទាំង លោក អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល បណ្ដែតបណ្ដោយឲ្យមានល្បែងបញ្ជាល់មាន់ឆ្នោតឡូតូ តាមអនឡាញរីកដូចផ្សិត ក្នុងដែនដីរបស់
ខ្លួនឡើយ។
ប្រជាពលរដ្ឋ រស់នៅភូមិព្រែកតាម៉ាក់ ឃុំព្រែកតាម៉ាក់ស្រុកខ្សាច់កណ្ដាល អំពាវនាវដល់ ដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និង លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងលោក ឈឿន សុចិត្រ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល មេត្តាចាត់មន្រ្តីក្រោមឱវាទចុះត្រួតពិនិត្យ ល្បែងបញ្ជាល់មាន់ឆ្នោត ឡូតូតាមអនឡាញ ជាច្រេីនទីតាំងនៅភូមិសាស្រ្តគល់ស្ពានព្រែកតាម៉ាក់ ជាបន្ទាន់ ដេីម្បីពង្រឹងសន្តិសុខសង្គមជូនពលរដ្ឋក្នុងមូលដ្ឋាន៕