ក្រុម​ជំនាញ​លួច​គោក្របី​តាម​ភូមិ គ្រាន់តែ​ម្ចាស់​ឃើញ​ទាន់​ស្រែក​ ដក​កាំ​ភ្លើ​ង​បាញ់
គេហទំព័រ VANNA 05 (www.vanna05post.com) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ក្រុម​ជំនាញ​លួច​គោក្របី​តាម​ភូមិ គ្រាន់តែ​ម្ចាស់​ឃើញ​ទាន់​ស្រែក​ ដក​កាំ​ភ្លើ​ង​បាញ់

ខេត្តសៀមរាប ៖ កម្លាំងអធិការនគរបាលស្រុកសូទ្រនិគម បានចុះប្រតិបត្តិការបង្ក្រាបក្រុមចោរ ប្លន់ជំនាញខាងលួចគោ ក្របី តាមភូមិ ឃុំ ស្រុក ហើយចាប់ខ្លួនជនសង្ស័យបានម្នាក់ និងរត់គេចខ្លួនបាត់ម្នាក់ ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោស។
ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង០១និង៣០នាទីរំលងអធ្រាត្រ នៅចំណុចគោកចំរេះ ស្ថិតក្នុងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។
ជនសង្ស័យដែលត្រូវកមកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់នោះមានឈ្មោះ សុខ ករុណា ភេទប្រុស អាយុ៥២ឆ្នាំ ទីកន្លែងកំណើត និងអាសយដ្ឋានបច្ចុប្បន្ននៅភូមិតាវ៉ូង ឃុំទៀនអង្កាំ ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ។ ជនសង្ស័យរូបនេះពាក់ព័ន្ធករណីក្រោមបទល្មើស៣ចំណុច រួមមាន ៖ បទឃា.តកម្ម (ប៉ុនប៉ងមនុស្សឃា.តដោយប្រើប្រាស់កាំភ្លើ.ងខ្លី K59) និងបទកាន់កា.ប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាតិ។
ជនរងគ្រោះដែលមានឈ្មោះ ខន ឃាន ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរកសិករ អាសយដ្ឋានបច្ចុប្បន្ននៅភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្នដាក់ពន្ធនាគារខេត្តសៀមរាប ចំណេកវត្ថុតាងរក្សាទុកនៅក្នុងតុលាការខេត្ត៕
Previous Post Next Post