សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចរថយន្ត នៅក្រុងប៉ោយប៉ែត"
គេហទំព័រ VANNA 05 (www.vanna05post.com) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចរថយន្ត នៅក្រុងប៉ោយប៉ែត"

បន្ទាយមានជ័យ៖  លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣នេះថា ជនសង្ស័យដែលនគរបាលឃាត់ខ្លួនមានឈ្មោះ អោ រដ្ឋា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិអូឬស្សី សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត(យោងតេស្តទឹកនោម ជនសង្ស័យមានសារធាតុញៀន)មុនធ្វើសកម្មភាពជនសង្ស័យទើបតែជក់ថ្នាំញៀនរួច ។ ជនរងគ្រោះមានឈ្មោះ សៅ រ៉ា ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិតាបែន ឃុំតាបែន ស្រុកស្វាយចេក។

ក្រោយពីទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ មានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកម្លាំងចុះស្រាវជ្រាវ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានស្ទាក់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អោ រដ្ឋា កំពុងដើរនៅលើផ្លូវ មានការសង្ស័យបានហៅសួនាំ និងធ្វើការឆែកឆេរ រកឃើញសោរថយន្តហ្វតក្នុងហោប៉ៅខោ ជនសង្ស័យបានប្រាប់ថា គេបានបើករថយន្តទៅចតចោលក្នុងចំការដំឡូង ចម្ងាយ៥០០ម៉ែត្តពីមណ្ឌលសុខភាពសង្កាត់អូរឬស្សី ទើបសមត្ថកិច្ចឃាត់ខ្លួនសួនាំ និងបានបញ្ជូនមកការិយាល័យនគរបាលព្រហ្មទណ្ឌ ។
ប្រតិបត្តិការបង្ក្រាបករណីចោរលួចរថយន្ត គឺនគរបាលបានចំណាយពេលអស់ជាង១ម៉ោង ទើបឃាត់ខ្លួនជនសង្ស័យបានសម្រេច ដោយសារមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោស្នងការ ដែលបានដឹកនាំបញ្ជាផ្ទាល់ ដល់កម្លាំងនគរបាលគ្រប់ក្រុង,ស្រុក បញ្ជាការវរ: អង្គភាពពាក់ព័ន្ធ យាមល្បាត ប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ទើបរាល់បទល្មើសដែលកើតឡើង តែងតែត្រូវបង្ក្រាបបានជោគជ័យ ប្រកបដោយប្រសិទ្ធភាព។បច្ចុប្បន្នជមសង្ស័យរួមទាំងវត្ថុខាងលើសមត្ថកិច្ចកំពុង់ធ្វើការសាកសួរ និងកសាងសំណងរឿងដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
Previous Post Next Post